Flash Sante

​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់​៖ ឈឺ​កម្រិតណា ដែល​អ្នកត្រូវការ​ពេទ្យ​ព្យាបាល​?

​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​គឺជា​ដុំ​ដ៏​រឹងមាំ​ដែល​ធាតុ​ផ្សំ​របស់​វា​កើតចេញ​ពី​រស​រំលាយ​អាហារ ដែល​កើតឡើង​ក្នុង​ថង់ទឹកប្រមាត់​។ ថង់​ទឹកប្រមាត់ គឺជា​សរីរាង្គ​ដ៏​តូច​មួយ មាន​រាង​ដូច​ផ្លែ​សារី ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ ព្រមទាំង​ក្រោម​ថ្លើម​។ វា​មាន​នាទី​បញ្ចេញ​ទឹកប្រមាត់​ចូលទៅ​ក្នុង​ពោះវៀនតូច​ដើម្បី​ដើរ​តួនាទី​ជា​ការរំលាយ​អាហារ​។

​អ្នក​ដែល​កើត​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ភាគច្រើន​មិន​មាន​បង្ក​ជា​អាការៈ​អ្វី​ទាំងអស់​។ ប៉ុន្តែ​បើសិនជា​គ្រួស​នោះ​អណ្តែត​ចេញពី​ថង់​ទឹកប្រមាត់ ចូល​ទៅ​ស្ទះ​ដល់​បំពង់​បង្ហូរ​របស់​វា​វិញ ទើប​បង្ក​ជា​អាការៈ​ដូចខាងក្រោម​នេះ​៖

  • ​ឈឺចាប់​ខ្លាំង និង​ភ្លាមៗ​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ​
  • ​ឈឺចាប់​ខ្លាំង និង​ភ្លាមៗ​នៅ​ចំ​កណ្តាល​ពោះ ក្រោម​ឆ្អឹងជំនី​
  • ​ឈឺចាប់​នៅ​ខ្នង ឬ​ចន្លោះ​ឆ្អឹង​ស្លាបប្រចៀវ​
  • ​ឈឺ​នៅ​ស្មា​ខាងស្តាំ​
  • ​ក្អួត ឬ​ចង្អោ​

​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ប្រហែលជា​មាន​រយៈពេល​យូរ​បំផុត ពីរ​ទៅ​បី​ម៉ោង​ឯណោះ​។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិនជា​អាការៈ​របស់​អ្នកទៅ​ជា​ធ្ងន់ធ្ងរ ឬ​មាន​ផលវិបាក​ដូចខាងក្រោម​នេះ​៖

  • ​ឈឺពោះ​ខ្លាំង ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​នៅ​ស្ងៀម​បាន ឬ​រក​ជំហរ​ណាមួយ​ដែល​ស្រួល​បាន​
  • ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​
  • ​ក្តៅខ្លួន​ខ្លាំង​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ mayoclinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play