Flash Sante

​ឈឺ​ពេញ​ខ្លួន តើ​គួរ​គេង​របៀប​ណា​ទើប​លក់​ស្រួល​ទៅ​?

​មុន​ពេល​អ្នក​លេបថ្នាំ​ដើម្បី​បំបាត់​ការឈឺចាប់ ចូរ​ចាំ​ថា របៀប​ដែល​អ្នក​គេង​ក៏​ជា​វិធី​ជួយ​បំបាត់​ការឈឺ បន្ថយ​ការ​រលាក និង​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​ដែរ​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​ដែល​អ្នក​កំពុងតែ​ឈឺចាប់​ដូចជា ឈឺ​ក្បាល​ខ្ទកៗ ឬ​ឈឺចាប់​ពេល​មក​រដូវ វា​ក៏​អាច​ពិបាក​ធ្វើ​ឲ្យ​អ្នកគេង​លក់​បាន​ដែរ​។ តាមពិតទៅ នៅ​ពេល​អ្នក​មិន​អាច​គេង​បែបនេះ ការឈឺចាប់​កាន់តែខ្លាំង​ឡើងៗ​ទៅវិញ​ទេ​។
​ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​នូវ​គន្លឹះ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ហើយ​គេង​លក់​បាន​ស្រួល​ថែម​ទៀត​។

ពេល​ឈឺ​ក្បាល​
ចូរ​គេង​ផ្ងា​ឲ្យ​ត្រង់ខ្លួន ហើយ​កើយ​ខ្នើយ​ឲ្យចំ​កណ្តាល​ខ្នើយ ដើម្បី​កុំឲ្យ​ក្បាល​ងាក​ទៅ​ឆ្វេង​ស្តាំ​បាន​ក្នុង​ពេល​គេង​។ វិធីសាស្ត្រ​នេះ​ក៏​អាច​ជួយ​ឲ្យគេ​ងលក់​បាន​កាន់តែ​ស្រួល​ផងដែរ​។

ឈឺចាប់​ពេល​មក​រដូវ​
ចូរ​គេង​ផ្ងា ហើយ​ដាក់​ខ្នើយ​នៅ​ខាងក្រោម​កែងជើង​ដើម្បី​បំបាត់​ការឈឺចាប់​បាន​មួយចំនួន​។ ចូរ​ប្រាកដថា ឆ្អឹង​កង​ខ្នង​អ្នក​មិន​បាន​ច្បត់​ក្នុងពេល​កំពុង​តែគេង​ឡើយ​។​

ពេល​ផ្តាសាយ​
ចូរ​គេង​ផ្ងា ហើយ​ដាក់​ខ្នើយ​កល់​ក្បាល​ខ្ពស់​បន្តិច​ឲ្យ​ដូ​ចជម្រាលភ្នំ​។ ការធ្វើ​បែប​នេះ​នឹង​កាត់បន្ថយ​ភាព​មិន​មាន​ផា​សុកភាព​ពេល​កំពុង​តែ​ផ្តាសាយ​បាន​។

ពេល​ឈឺក្រពះ​
ចូរ​គេង​ផ្អៀង​មក​ខាងឆ្វេង ហើយ​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជើង​។ ពេល​នោះ​វា​នឹង​ជំរុញ​ដល់​ការ​គេង និង​ហើយ​មិនសូវ​ឈឺក្រពះ​ទៀតផង​។

ឈឺ​ខ្នង​
ចូរ​គេង​ផ្ងា ហើយ​ដាក់​ខ្នើយ​នៅក្រោម​ជង្គង់​។ បន្ទាប់មក ចូរ​ដាក់​កន្សែង​ដែល​ម៉ូ​មួយ​នៅក្រោម​ចង្កេះ​ផង​ដើម្បី​បំបាត់​ការឈឺចាប់ និង​ភាព​គ្មាន​ផាសុកភាព​នានា​។

ពេល​ឈឺ​នៅ​កញ្ចឹងករ​
ចូរ​គេង​ផ្ងា ហើយ​ក្បាល​កើយ​ខ្នើយ​ធម្មតា​។ ចូរ​ម៉ូ​កន្សែង​មួយ​ដាក់​នៅ​ក្រោម​កញ្ចឹងក​ទៅ​។

ពេល​ឈឺ​ស្មា​
ចូរ​គេង​ផ្អៀង​នៅ​ខាង​ដែល​មិន​ឈឺ ហើយ​ផ្ទុច​ជង្គង់​ឡើង​។ បន្ទាប់មក​ដាក់​ខ្នើយ​គង​មួយ​នៅ​ចន្លោះ​ជង្គង់​ទាំងសងខាង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play