សម្រស់

ចង់ដឹង ដុំ​ទឹកកក​បួន​ជ្រុង កាត់បន្ថយ​ការ​កើតមុន​ដូចម្តេច​ទេ​?

​នៅពេល​យើង​និយាយ​ដល់​វិធី​ថែរក្សា​សម្ផស្ស ដុំ​ទឹកកក​បួន​ជ្រុង​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ភាពអាថ៌កំបាំង​ច្រើន​ចំពោះ​រឿង​នេះ ប៉ុន្តែ​បែរជា​មិនសូវ​មាន​គេ​ចាប់អារម្មណ៍​ច្រើន​ទៅវិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ឥទ្ធិពល​របស់​ដុំ​ទឹកកក​បួន​ជ្រុង​មាន​គុណប្រយោជន៍​អស្ចារ្យ​ច្រើន​ណាស់​ចំពោះ​ផ្ទៃមុខ ហើយ​ក្នុងនោះ​ក៏​មាន​ការកាត់បន្ថយ​ការ​កើត​ជំងឺ​មុន​ផងដែរ​។

​ការអនុវត្ត​ដ៏​ពេញនិយម​បំផុត​មួយ​នៃ​ការប្រើប្រាស់​ដុំ​ទឹកកក​បួន​ជ្រុង​គឺ​ដើម្បី​បង្រួម ឬ​ធ្វើឲ្យមុន​លើ​ស្បែក​ទៅជា​ស្វិត​វិញ​។ ជំងឺ​មុន​គឺជា​ការ​មាន​របួស​តូចៗ​។ ដុំ​ទឹកកក​អាច​ជួយ​កាត់បន្ថយ​ភាព​ឡើង​ក្រហម និង​ហើម ជាពិសេស​គីស​មុន​តែ​ម្តង​។ វា​អាច​បំបាត់​ការឈឺចាប់​តាមរយៈ​ធ្វើឲ្យ​ស្ពឹក​។ យ៉ាងណាមិញ ចូរ​ចាំ​ថា កន្លែង​ដែល​កើត​មុន​គឺ​ឈឺ​ខ្លាំង ហើយក៏​មាន​បាក់តេរី​ច្រើន​ដែរ​។ ដូច្នេះ ចូរ​ប្រយ័ត្ន​ផង​នៅ​ពេល​យក​ដុំ​ទឹកកក​បួន​ជ្រុង​ទៅ​ស្អំ​នៅ​កន្លែង​កើតមុន​។

របៀប​ព្យាបាល​៖
ចូរ​លាងមុខ​ឲ្យ​ស្អាត ហើយ​សម្ងួត​ជាមួយ​កន្សែងពោះគោ​។ ចូរ​យក​ដុំ​ទឹកកក​បួន​ជ្រុង​មួយចំនួន​ខ្ចប់​ក្នុង​កន្សែង​ស្អាត​មួយ ឬ​ដាក់​ក្នុង​ថង់​ទឹកកក​ក៏​បាន​ដែរ​។ បន្ទាប់មក​យក​វា​មក​ស្អំ​នៅលើ​កន្លែង​ដែល​កើតមុន​រយៈពេល​មួយ​នាទី​។ ចូរ​សម្រាក ៥​ដង ហើយ​ចាំ​ស្អំ​ម្តងទៀត​។ ចូរ​ធ្វើ​ច្រើនដង​តាមតែ​អាច​ធ្វើទៅបាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play