ជំងឺលើសឈាម

ក្មេងជំទង់លើសសម្ពាធឈាម អាចប្រឈមមុខខ្ពស់ ទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល

តើកូនរបស់អ្នកមានជំងឺលើសសម្ពាធឈាមមែនទេ? បើមែន គេក៏ប្រហែលជាកំពុងប្រឈមមុខខ្ពស់ ទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងការខួរខាតតម្រងនោមផងដែរ។

ការសិក្សាបានណែនាំផងដែរថា សម្រាប់ករណីបែបនេះ អ្នកគួរតែប្រញាប់នាំគេទៅជួបគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា និងដើម្បីទប់ស្កាត់ផលវិបាកនានា ដែលបណ្តាលមកពីជំងឺលើសសម្ពាធឈាម ជាពិសេស ការប៉ះពាល់ទៅលើខួរក្បាល និងតម្រងនោម ក្នុងពេលអនាគត។

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យតិចសាសន៍ (University of Texas Southwestern Medical Center) ក្នុងសហរដ្ឋអាមហេរិចបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពជំងឺនេះ កំពុងគម្រាមកំហែងដល់ពលរដ្ឋអាមេរិច ដែលមានអាយុចាប់ពី ១៨ ដល់ ៤៩ ឆ្នាំ។ គាត់បាននិយាយបន្ថែមទៀតថា គ្រូពេទ្យមួយចំនួនព្យាយាមមិនធ្វើការព្យាបាល ចំពោះអ្នកជំងឺមានអាយុក្មេងនោះទេ ដោយគិតថា ការឡើងសម្ពាធឈាមខ្លះ គឺជារឿងខុសធម្មតាក៏ពិតមែន ប៉ុន្តែ វានឹងអាចត្រឡប់មករកសភាពធម្មតាវិញ។ ប៉ុន្តែ វាអាចជាការគិតខុស ពីព្រោះ យើងមិនគួរមើលរំលងស្ថានភាពបែបនេះឡើយ។

យ៉ាងណាមិញ មានតែគ្រូពេទ្យជំនាញទេ ដែលអាចវិនិច្ឆ័យ និងព្យាបាលស្ថានភាពជំងឺរបស់អ្នក ដូច្នេះ បើអ្នកសង្ស័យ សូមនាំកូន ឬខ្លួនឯងផ្ទាល់ទៅជួបគ្រូពេទ្យជំនាញជំងឺលើសសម្ពាធឈាមនេះតែប៉ុណ្ណោះ ដើម្បីទទួលការប្រឹក្សាយោបល់ និងព្យាបាលត្រឹមត្រូវតាមបច្ចេកទេស៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play