យុវ័យ

អាថ៌កំបាំង​សម្រាប់​ឪពុក​ម្តាយ​សម័យ​ឌីជីថល ចិញ្ចឹម​កូន​ក្លាយជា​មនុស្ស​ល្អ​

​មាន​មនុស្ស​ច្រើនណាស់​ដែល​សង្ឃឹម​ថា ក្មេងៗ​ជំនាន់​ក្រោយ​នឹង​មាន​លក្ខណៈ​ល្អ​ជាង ចិត្ត​ល្អ​ជាង និង​ផ្តល់​សន្តិភាព​សម្រាប់​ពិភពលោក​ល្អ​ជាង​មនុស្ស​សម័យ​មុន​។ សម្រាប់​យុគ្គសម័យ​ដ៏​ទំនើប​នេះ ឪពុក​ម្តាយ​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឪពុក​ម្តាយ​សម័យ​ឌីជីថល​ដែរ ដូច្នេះ​យើង​ក៏​អាច​ចេះ​ប្រើ​សម័យកាល​នេះ​ដើម្បី​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ ជា​ពិសេស​កូន​ខ្លួនឯង​ឲ្យក្លាយ​ជា​មនុស្ស​កាន់តែ​ល្អ​បាន តាមរយៈ​អាថ៌កំបាំង​ដូចខាងក្រោម​នេះ​៖

​ការយល់​អារម្មណ៍​អ្នកដទៃ​គឺជា​រឿង​សំខាន់​បំផុត​
គ្រប់​ពេល​ដែល​អ្នក​តែងតែ​ផ្តល់​អាទិភាព​ដល់​កូន​ដំបូង​គេ ឬ​ផ្តល់ឲ្យ​មិត្តភក្តិ​ជ្រើសរើស​មុន​ដោយសារគេ​ត្រូវការ​ចាំបាច់ មានន័យ​ថា​អ្នក​កំពុងតែ​បង្រៀន​កូន​អំពី​ការយល់​អារម្មណ៍​របស់​អ្នក​ដទៃ​ហើយ​។ តាមរយៈ​ការបង្រៀន​កូន​ឲ្យ​ចេះ​គោរព​អារម្មណ៍ និង​ការជួយ​របស់​អ្នកដទៃ​តាម​រូបភាព​គ្រប់យ៉ាង មានន័យ​ថា​អ្នក​កំពុងតែ​បង្រៀន​ពួកគេ​អំពី​មេរៀន​ដ៏​សំខាន់​ទាក់ទង​នឹង​ការស្វែងយល់​អំពី​ចិត្ត​គំនិត​របស់​មនុស្ស​។

បង្រៀន​គេ​អំពី​ការដឹងគុណ​
ការ​ដែល​តែងតែ​និយាយ​ថា​អរគុណ​ចំពោះ​រឿង​តិចតួច​ក្នុង​ជីវិត ឬ​ការ​អរគុណ​សម្រាប់​រឿង​ដែល​ធ្វើឲ្យ​ជីវិត​មាន​ផា​សុកភាព គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​ឈានទៅរក​ការដឹងគុណ​អ្នកដទៃ​សម្រាប់​រឿង​កាន់តែ​ធំៗ​ជាង​នេះ​។ ការ​ដែល​បង្រៀន​កូន​ចេះ​និយាយ​ថា​អរគុណ​គ្រប់ពេល​មនុស្ស​គ្រប់​គ្នា​ធ្វើ​ល្អ​ចំពោះ​ខ្លួន វា​ពិតជា​ជួយ​ឲ្យគេ​មាន​គុណធម៌​ក្នុង​ពេល​រស់​នៅក្នុងស​ង្គ​ម​នៅ​ថ្ងៃ​អ​នា​គត់​។

ឲ្យ​ពួក​គេ​បង្ហាញ​អារម្មណ៍​ខ្លួនឯង​
ចូរ​ឲ្យ​កូន​អ្នក​បញ្ជាក់​ពី​អារម្មណ៍​ខ្លួនឯង​ជា​និច្ច ទោះ​បី​ជា​រឿង​នោះ​ធ្វើឲ្យ​អ្នក​ខឹងក៏ដោយ​។ ជា​ឪពុក​ម្តាយ មិន​ត្រូវ​ស្តីបន្ទោស​គេ​នូវ​អ្វី​ដែល​ជា​អារម្មណ៍​ធម្មជាតិ​ឡើយ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​បង្រៀន​គេ​ពី​របៀប​គ្រប់គ្រង​អារម្មណ៍​នោះ ដូច្នេះ​គេ​នឹង​អាច​ធ្វើ​វា​បាន​ដូច​អ្នក​អញ្ចឹង​។

មាន​ពេលទំនេរ​សម្រាប់​កូន​ជា​និច្ច​
ដូច​អ្នក​ធ្លាប់​ដឹង​រួចហើយ​ថា ការទំនាក់ទំនង​គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​ឪពុកម្តាយ​។ គន្លឹះ​ក្នុង​ការបង្រៀន​គ្រប់​យ៉ាង​ដល់​កូន ទោះបីជា​ភាព​ចិត្តល្អ​ក៏ដោយ ក៏​ឆ្លងកាត់​ការនិយាយ​វា​ចេញ និង​បង្ហាញ​វាឲ្យ​គេ​ឃើញ​ដែរ​។ ដូច្នេះ​ចូរ​ចេះ​សម្គាល់​អាកប្បកិរិយា​ល្អៗ​របស់​កូន និង​និយាយ​សរសើរ​គេ​ផង​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី25  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play