សម្រស់

​ផ្លែ​ត្របែក អាច​ធ្វើឲ្យ​ស្បែក​អ្នក​ស្អាតឬ​?

​នៅក្នុង​ផ្លែ​ត្របែក សំបូរ​ទៅ​ដោយ​សារធាតុ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​។ ដូចនេះ តើ​វា​អាច​ជួយ​សុខភាព​អ្នក​ផ្នែក​ណា​ខ្លះ​ទៅ​?

  1. ​នៅក្នុង​ផ្លែ​ត្របែក មាន​វីតាមីន​សេ​ដល់ទៅ​៤​ដង​នៃ​ផ្លែ​ក្រូច​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ផ្លែ​ត្របែក​នេះ​មួយ​ថ្ងៃ​ចំនួន​មួយ​ផ្លែ​បាន នោះ​វា​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​កើត​ជំងឺ​ផ្តាសាយ​ឡើយ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​កាន់តែ​ក្មេង​ទៅៗ​ទៀតផង​។
  2. ​នៅពេល​ដែល​អ្នក​បរិភោគ​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ពុំ​សូវ​មាន​ភាពស្មុគស្មាញ​ឡើយ​។​
  3. ​ជាពិសេស វា​នឹង​ជួយ​ធ្វើឲ្យ​ឈាម​ក្នុង​ខួរក្បាល​អ្នក​ដើរ​បាន​ស្រួល​។​
  4. ​ម្យ៉ាងទៀត នៅក្នុង​នោះ​សំបូរ​ទៅ​ដោយ​វីតាមីន​អា​ច្រើន​។ ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​
  5. ​ក្រៅពីនេះ វា​នឹង​ធ្វើឲ្យ​ប្រពន្ធ័​រំលាយ​អាហា​ររបស់​អ្នកដំណើរ​ការល្អ​។ វា​ក៏​អាច​ជួយ​ទប់​សម្ពាធ​ឈាម​អ្នក​មិន​ឲ្យ​ឡើង​ខ្ពស់​ផងដែរ​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ cocomy.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play