Flash Sante

​ចេះ​តែ​តឹង​ក្នុង​ទ្រូង​មែន​ទេ អញ្ចឹង​សាកល្បង​វិញ​ទាំងនេះ​សិន​ទៅ​មើល​

​ភាព​តឹង​ក្នុង​ទ្រូង​គឺជា​ស្ថានភាព​ជំងឺ​មួយ​ដែល​គ្មាន​ផា​សុកភាព​ដល់​រាងកាយ​ទាល់តែសោះ ដែល​វា​បណ្តាល​មកពី​ការកើត​ស្លេស្ម​ច្រើន​ពេក​ក្នុង​ផ្លូវដង្ហើម​។ ស្លេស្ម​ដែល​កើត​ច្រើន​នេះ​អាច​បណ្តាលមកពី​ជំងឺ​ផ្តាសាយ ជំងឺ​ហឺត រលាក​សួត និង​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ​មាន​ដូចជា ឈឺ​ក្នុង​ទ្រូង ដកដង្ហើម​លឺ​ដូច​ហួច ឈឺ​បំពង់ក ពិបាក​លេប​អាហារ វិលមុខ តឹង​ក្នុង​ទ្រូង និង​ស្លេស្ម​ឡើង​ច្រើន​។ ទោះ​បី​ជា​មនុស្ស​ភាគច្រើន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅពេល​មាន​បញ្ហា​តឹង​ក្នុង​ទ្រូង​ក៏ដោយ ក៏​ការព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​មាន​ប្រសិទ្ធភាព​ក្នុង​ការបំបាត់​អា​ការៈ​នេះ​បាន​ដែរ​។

ញ៉ាំ​ទឹ​កក្តៅ​
ចូរ​ញ៉ាំ​ទឹក​ក្តៅ​មួយពែង ពី ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ ព្រោះ​វា​អាច​ជួយ​ពង្រា​វ​ស្លេស្ម​ក្នុង​ផ្លូវដង្ហើម និង​បំបាត់​អា​ការៈតឹងទ្រូង​បាន​មួយចំនួនដែរ​។

បៀម​ទឹកអំបិល​
ចូ​រលាយ​អំបិល​មួយ​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​ក្តៅ​មួយ​កែវ ហើយ​បៀម​វា​ក្នុង​មាត់​ពី ១ ទៅ​២​នាទី ចំនួន ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។ ទឹកអំបិល​នេះ​នឹង​ទៅ​ពង្រា​វ​ស្លេស្ម និង​បន្ថយ​ការ​ក្អក​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ស្លេស្ម​ឡើង​ច្រើន​នៅ​បំពង់ក យក​ល្អ​គួរតែ​ខា​កវា​ចេញ ចៀស​ជាង​លេប​វា​ចូល​វិញ​។ ស្លេស្ម​ផ្ទុក​ទៅ​ដោយ​បាក់តេរី និង​ជាតិ​កខ្វក់ ដែល​នឹង​ទៅ​ពន្យា​ពេល​ជា​ពី​ជំងឺ​អ្នក​វិញ​ទៅ​បើសិនជា​លេប​វា​ចូលទៅ​ក្នុង​ពោះ​។

ទឹក​ក្រូចឆ្មា​លាយ​ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ​
ទឹកឃ្មុំ​គឺជា​សារធាតុ​បំបាត់​ភាព​តឹងទ្រូង​បែប​ធម្មជាតិ និង​វីតាមីន C ក្នុង​ក្រូចឆ្មា​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ការ​ញ៉ាំ​ភេសជ្ជៈ​ទាំងនេះ​លាយ​ចូល​គ្នា​នឹង​ជួយ​បង្ការ​បាក់តេរី​កុំឲ្យ​បង្ករោគ​នៅ​បំពង់ក និង​សួត ហើយ​ក៏​ពង្រា​វ​ស្លេស្ម​បាន​ផងដែរ​។ ចូរ​ញ៉ាំ​វា​ដោយ​លាយ​ជាមួយ​ទឹក​ក្តៅ​ចំនួន ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។

តែ​ខ្ញី​
ខ្ញី​ជួយ​បន្ថយ​ការ​រលាក​ក្នុង​ផ្លូវដង្ហើម និង​បន្ថយ​ការឡើង​ស្លេស្ម​ផងដែរ​។ អ្នក​ក៏​អាច​ទំពារ​ខ្ញី​ឆៅ ឬ​កិន​វា​ជា​ដុំ​តូចៗ​ដើម្បី​ស្ងោ​នឹង​ទឹក​រយៈពេល ១០​នាទី ចាំ​ផឹក​ក៏​បាន​ដែរ​។ ចូរ​ផឹក​វាពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​។ ដើម្បី​បាន​លទ្ធផល​កាន់តែ​ល្អ ចូ​រលាយ​ទឹកឃ្មុំ​បន្ថែមទៀត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play