Flash Sante

បញ្ហា​ទាំងនេះ​នឹង​កើតឡើង​លើ​រាងកាយ នៅ​ពេល​អ្នក​ទល់លាមក​រ៉ាំរ៉ៃ​

​ការ​ដែល​មាន​ជំងឺ ឬ​បញ្ហា​ទល់​លាមក វា​ពិតជា​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយកម្លាំង​រាងកាយ​នាស់​។ យ៉ាងណាមិញ វា​មិន​គ្រាន់តែ​ជា​រឿង​បន្ទោបង់​មិន​ចេញ​ទេ តែ​ក៏​ជា​ការផ្លាស់ប្តូរ​លក្ខណៈ លាមក ភាព​ញឹកញាប់ និង​រូបរាង​របស់​វា​ដែរ​។ យ៉ាងណាមិញ បើសិនជា​ស្ថានភាព​ទល់លាមក​នេះ​ប្រែ​ពី​មធ្យម ទៅ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​វិញ វា​អាច​នឹង​មាន​ផលវិបាក​ដល់​សុខភាព​ផ្សេងៗ​ទៀត​ដែរ​។

​ការ​ទល់លាមក​ភាគច្រើន​អាច​គ្រប់គ្រង​បាន​ចំពោះ​មនុស្ស​វ័យក្មេង និង​មនុស្ស​វ័យ​កម្តាល តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​របប​អាហារ​។ ប៉ុន្តែ​ផលវិបាក​របស់​ការ​ទ​ល់លា​មក​រ៉ាំរ៉ៃ​អាច​នឹង​កើតឡើង​ច្រើន​លើ​មនុស្ស​ចាស់ ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​ពួកគាត់​មិន​អាច​ទ្រាំទ្រ​យូរ​។ ផលវិបាក​ទាំងនោះ​មាន​ដូចជា​៖

  • ​ជំងឺ​រលាក​ពោះវៀនធំ Diverticulitis
  • ​ជំងឺ​ឬ​ស​ដូង​បាត​
  • ​ជំងឺ​ដាច់​ក្រសាលគូថ​
  • ​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​
  • ​ការបង្ក​រោគ​ក្នុង​ពោះវៀនធំ និង​ចុង​ពោះវៀន​ធំ​
  • ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​
  • ​មហារីក​ពោះវៀនធំ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play