សម្រស់

​ទម្លាប់​ញ៉ាំ​អាហារ ៦​យ៉ាង​ដែល​ធ្វើឲ្យ​ស្ត្រី​ជប៉ុន​តែងតែ​មាន​រាង​ស្អាត​ជា​និច្ច​

​ជប៉ុន​គឺជា​ប្រទេស​ដែល​មាន​ភាពល្បីល្បាញ​មួយ​ខាង​ផ្នែក​ទំនៀមទម្លាប់​ដ៏​អស្ចារ្យ ការកែឆ្នៃ​អ្វីៗ​ដែល​ថ្មី និង​មាន​គោលការណ៍​ចំពោះ​ខ្លួន​ខុសគេ ព្រមទាំង​របៀប​រស់នៅ​យ៉ាង​ល្អ​។ ចំពោះ​ប្រជាជន​ជប៉ុន​វិញ ក៏​ត្រូវបាន​គេ​ស្គាល់​ទៀតថា ជា​មនុស្ស​ដែល​មាន​ភាព​សមសួន​ខា​ង​រាងកាយ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​លោក​ដែរ​។ សម្រាប់​ស្ត្រីៗ​វិញ ក៏​ល្បី​ថា​មាន​សម្រស់​ស្រស់ស្អាត និង​រាង​ស្វែល​ដែរ​។ យ៉ាងណាមិញ ចំពោះ​មូលហេតុ​នៅ​ពីក្រោយ​រឿងនេះ ដោយសារ​តែ​ប្រជាជន​ជប៉ុន​ទាំងអស់​មាន​ទម្លាប់​ញ៉ាំ​អាហារ​ដូចខាងក្រោម​នេះ​៖

  • ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ប្រកបដោយ​តុល្យភាព ជាពិសេស​ការ​ញ៉ាំ​បន្លែ ត្រី ផ្លែឈើ បាយ សណ្តែកសៀង និង​តែ​បៃតង ដែល​វា​សុទ្ធសឹងតែ​សម្បូរ​ជីវជាតិ និង​អង់​ទី​អុកស៊ី​ដង់​ដែល​ប្រឆាំង​នឹង​ភាព​ចាស់​
  • ​មិន​ដែល​ចោល​ឡើយ​នូវ​ទម្លាប់​ញ៉ាំ​អាហារ​ពេលព្រឹក ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​ពួកគេ​មិន​ញ៉ាំ​អាហារ​ថ្ងៃត្រង់ និង​ពេលយប់​ច្រើនៗ​ឡើយ​
  • ​មូលហេតុ​ដែល​ស្ត្រី​ជនជាតិ​អាស៊ី​មាន​រាង​ស្លីម​ជាង​ស្ត្រី​នៅ​តំបន់​លោកខាងលិច ដោយសារតែ​ពួកគេ​មាន​ទម្លាប់​ញ៉ាំ​បាយ​
  • ​របៀប​ចម្អិន​អាហារ​មាន​លក្ខណៈ​ខុស​គេ ដោយ​អាហារ​ជប៉ុន​ច្រើនតែ​ចម្អិន​តាម​ទំនៀមទម្លាប់​ដូចជា រំ​ងាស់ ស្លរ ឬ​អាំង ហើយ​ភាគច្រើន​គឺ​ញ៉ាំ​ជា​សាច់​ត្រី និង​ប្រើ​របស់​ធម្មជាតិ​ដើម្បី​បង្កើត​រសជាតិ​ដល់​អាហារ​
  • ​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ខុស​គេ ដោយ​ញ៉ាំ​អាហារ​យឺតៗ និង​ញ៉ាំ​តិចៗ​ជាមួយ​នឹង​ការប្រើ​ចង្កឹះ​ចាប់​អាហារ​។ អ្វី​ដែល​សំខាន់​គឺ​គេ​ប្រើ​ចាន​ដាក់​បាយ​តូចៗ ដើម្បី​ចៀសវាង​ការ​ញ៉ាំ​ច្រើនៗ​
  • ​ជនជាតិ​ជប៉ុន​កម្រ​ញ៉ាំ​បង្អែ​មណាស់ លុះត្រាតែ​ស្ថិត​ក្នុង​កម្មវិធី​ពិសេស​ណាមួយ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​មិន​ងាយ​ធ្វើឲ្យ​ពួកគេ​ធា​ត់​ឡើយ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play