Flash Sante

រវាង​ដកដង្ហើម​តាម​ច្រមុះ និង​តាម​មាត់ តើ​មួយណា​ល្អ​ជាង​ទៅ​?

​ស្ថិតក្នុង​ចំណុច​នេះ អ្នក​ប្រហែលជា​ធ្លាប់​ឆ្ងល់​ហើយ​ថា តើ​ការដកដង្ហើម​តាម​ច្រមុះ និង​មាត់ មួយ​ណា​ល្អ​ជាង ព្រោះ​អាច​ទទួលបាន​ខ្យល់​អុកស៊ីសែន​រស់​ដូចគ្នា​ហ្នឹង​។ តាមពិតទៅ ការដកដង្ហើម​តាម​មាត់​គឺជា​បញ្ហា​ចំពោះ​សុខភាព​ទៅវិញ​ទេ​។ ការដកដង្ហើម​តាម​មាត់​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគច្រើន​គឺ​នៅ​លើ​ក្មេងៗ​ដែល​ត្រៀម​ចូល​សាលា​។ ដូច្នេះហើយ ដោយសារតែ​ពួកគេ​នៅ​កំពុង​តែ​លូតលាស់​នៅឡើយ វា​អាច​នឹង​រំខាន​ដល់​ការលូតលាស់​រាងកាយ​ពួកគេ​បាន​។
​ខាងក្រោម​នេះ​គឺជា​បញ្ហា​ដែល​អាច​កើតមាន​ចំពោះ​អ្នក​នៅ​ពេល​ព្យាយាម​ដកដង្ហើម​តាម​មាន​ជំនួស​ច្រមុះ​៖

  • ​ស្ងួត​មាត់​
  • ​មាន​ការបង្ក​រោគ​នៅ​ក្នុង​មាត់​
  • ​ឆាប់​ពុក​ធ្មេញ​
  • ធំក្លិន​មាត់​
  • ​តឹង​សាច់ដុំ​ថ្គាម​
  • មិនអាច​ទំពារ​អាហារ​បានល្អ​
  • ​ងាយ​នឹង​មាន​ជំងឺ​គេង​បាត់​ដង្ហើម​

​ដូច​អ្នក​បាន​ឃើញស្រាប់​ហើយ​ថា ការដកដង្ហើម​តាម​មាត់​មិនមែន​ជា​រឿង​ល្អ​ដូច​ដកដង្ហើម​តាម​ច្រមុះ​ទេ ព្រោះ​ច្រមុះ​ត្រូវបាន​ផលិតឡើង​ដើម្បី​ដកដង្ហើម ហើយក៏​មិន​មែន​មាត់​អាច​ជំនួស​បាន​ជាប់​រហូត​ដែរ​។ រាល់​សុខភាព​ទូទៅ​ទាំងអស់​គឺ​អាស្រ័យ​លើ​ការដកដង្ហើម​តាម​ច្រមុះ​នេះឯង​។ បើសិន​ជា​អ្នក​មិនអាច​ចោល​ទម្លាប់​ដកដង្ហើម​តាម​មាត់​បានទេ ចូរ​ស្វែងរក​ការពិគ្រោះ និង​ព្យាបាល​ពី​គ្រូពេទ្យ​ទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play