សម្រស់

ក្រចក និងសក់របស់ស្តើង ហើយឧស្សាហ៍ជ្រុះ? អាហារទាំង ១០ ដែលអ្នកគួរញ៉ាំ

ចូរថែរក្សាសម្រស់របស់អ្នក តាមរយៈការទទួលទាន និងថែរក្សាសុខភាពខាងក្នុងរាងកាយរបស់អ្នកវិញម្តង ពីព្រោះ ការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងនានានៅខាងក្រៅ មិនអាចជួយអ្នកបានទាំងស្រុងនោះទេ។

ជាក់ស្តែងចំពោះអ្នកដែលមានបញ្ហាជ្រុះសក់ ឬក្រចកមានបញ្ហា អ្នកគួរតែព្យាយាមញ៉ាំចំណីអាហារ ដែលទៅប៉ូវ ឬព្យាបាលសក់ និងក្រចករបស់អ្នក ប្រសើរជាងការប្រើប្រាស់ ផលិតផលគ្រឿងសម្អាងនានា។

បើយើងនិយាយអំពីស្បែក សក់ និងក្រចក អ្នកគួរនឹកគិតដល់របបអាហារ ក៏ដូចជាសារធាតុចិញ្ចឹម និងវីតាមីន ដែលវាត្រូវការរាល់ថ្ងៃ។ សក់ និងក្រចក ត្រូវបានបង្កើតឡើងដោយសារធាតុ keratin ដូច្នេះ របបអាហារដែលសំបូរសារធាតុមួយនេះ ពិតជាអាចជួយអ្នកបានច្រើន។

អាហារដែលអ្នកគួរទទួលទាន

•    ម្សៅស្រូវសាឡី
•    សាច់ក្រហម
•    ផ្លែប៊្លូបឺរី
•    គ្រាប់អាល់ម៉ុន
•    ស្រាបៀរ (ក្នុងកម្រិតទាប)
•    អយស្ទ័រ
•    ទឹកដោះគោ
•    ស៊ុត
•    ត្រីសាលម៉ុន
•    គ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើ៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play