Flash Sante

​ការឈឺចាប់​ពេល​មក​រដូវ ៥​យ៉ាង​ដែល​បញ្ជាក់ថា អ្នក​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​

​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​គ្មានអ្វី​ត្រូវ​បារម្ភ​ទេ គ្រាន់តែ​មិន​ធ្វើឲ្យ​សប្បាយចិត្ត​ប៉ុណ្ណោះ ប៉ុន្តែ​បើសិន​ជា​ការឈឺចាប់​នេះ​ស្រាប់តែ​មាន​អារម្មណ៍​ខុសធម្មតា​ភ្លាមៗ វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​នៃ​បញ្ហា​សុខភាព​ទៅវិញ​។ វា​អាច​ជា​ការឈឺចាប់​ដូច​គេ​ចាក់ ដែល​អ្នក​មិន​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ពីមុនមក ឬក៏​លំហូរ​ឈាមរដូវ​ច្រើន ឬ​ខ្លាំង​ជាង​មុន​។ ខាងក្រោម​នេះ​គឺជា​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ ៥​យ៉ាង​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​បញ្ហា​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ​ហើយ​៖

ឈឺចាប់​ខ្លាំង​ជាមួយនឹង​លំហូរ​ឈាមរដូវ​កាន់តែខ្លាំង​
បើសិន​ជា​អ្នក​ធ្លាប់​មាន​ការឈឺចាប់​ធ្ងន់ធ្ងរ​ជាមួយនឹង​លំហូរ​ឈាម​ខ្លាំង​ដែរ​នោះ អ្នក​ទំនងជា​មាន​បញ្ហា​ដោយសារ​ដុំ​សាច់​ក្នុង​ស្បូន​ហើយ​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ប៉ុន្តែ​វា​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​វ័យ ៣០ និង ៤០​ឆ្នាំ​។

ឈឺចាប់​ដូច​គេ​ចាក់​នៅ​ម្ខាង​នៃ​រាងកាយ​
អ្នក​អាច​នឹង​មាន​ជំងឺ​ក្រពេញ​អូវ៉ែ​រមួល​បើសិនជា​មាន​កា​រ​ឈឺ​ចាប់ដូច​គេ​ចាក់​នៅ​ម្ខាង​នៃ​រាងកាយ​។ ជំងឺ​ក្រពេញ​អូ​វ៉ែរ​មួលបែប​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​នេះ​មាន​គីស ដែល​នាំ​ឲ្យ​វា​ទៅ​ជា​រមួល រហូត​ដល់​កាច់​ផ្តាច់​ចរន្តឈាម​។ បើសិន​ជា​គ្រូពេទ្យ​យល់ថា​មាន​ជំងឺ​នេះ​មែន អ្នក​អាច​នឹង​ត្រូវ​ការធ្វើការ​វះកាត់ Laparoscopic ។​

ឈឺចាប់​តិចៗ​ជាប់​
បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈឈឺចាប់​ជាប់ នោះ​ទំនងជា​មាន​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​ហើយ ដែល​វា​អាច​ជា​ការបង្ក​រោគ​ធ្ងន់ធ្ងរ​ណាមួយ​ទៅលើ​ក្រពេញ​អូ​វ៉ែ ស្បូន ឬ​ដៃ​ស្បូន​។ ជំងឺ​កាមរោគ​ដែល​មិន​បាន​ព្យាបាល​ដូចជា ជំងឺ​ប្រមេះទឹកបាយ ឬ​ទឹកថ្លា ច្រើន​តែ​ធ្វើឲ្យ​មាន​ជំងឺរលាក​ក្នុងអាង​ត្រគាក​នេះឯង​។

ឈឺចាប់​ខ្លាំង​ដែល​វា​មិន​បាច់​ទៅវិញ​នៅ​ពេល​ប្រើ​ថ្នាំ​
បើសិន​ជា​ការឈឺចាប់​អ្នក​មិន​បាត់​ទៅ​វិញ​នៅ​ពេល​លេបថ្នាំ​ទេ វា​អាច​ជា​ជំងឺ Endometriosis ដែលជា ជាលិកា​ស្បូន​កើតមាន​នៅ​លើ​សរីរាង្គ​ណា​ផ្សេង​ដូចជា បំពង់​ដៃ​ស្បូន និង​ក្រពេញ​អូ​វ៉ែ​។ វា​ក៏​អាច​ធ្វើឲ្យ​ការ​រួមភេទ​មានល​ក្ខណៈឈឺចាប់​ខ្លាំងក្លា​ផង​ដែរ​។​

ការឈឺចាប់​ក្រោយពី​ដាក់​កង​ក្នុង​ស្បូន​រួច​
ការដាក់​កង​ពន្យា​កំណើត​ក្នុង​ស្បូន​ក៏​អាច​បណ្តាល​ឲ្យ​ឈឺចាប់​បានដែរ​។ ថ្វី​បើ​ការឈឺចាប់​ខ្លះ​ត្រូវបាន​ចាត់ទុក​ថា​ជា​រឿង​ធម្មតា​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ក៏ដោយ តែ​បើ​សិន​វា​ជា​កើត​ឡើង​ជាប់​រហូត​វិញ អ្នក​ត្រូវ​តែ​ឲ្យ​ពេទ្យ​ពិនិត្យ​ដោយ​ថត​អេកូ​ដើម្បី​ប្រាកដ​អំពី​ភាពត្រឹមត្រូវ​នៃ​ទីតាំង​របស់​កង​នោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី31  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play