Flash Sante

ឈឺ​ពោះ គួរតែ​គូរ​បែប​នេះ​ដើម្បី​រក​ឃើញ​ថា​អាច​បណ្តាលមកពី​មូលហេតុ​អី​

​ការឈឺ​ក្នុង​ពោះ​គឺជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ វា​អាច​កើតឡើង​ភ្លាមៗ ឬ​មាន​រយៈពេល​យូរ និង​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ជា​រ៉ាំរ៉ៃ​ក៏មាន​។ ការឈឺចាប់​អាច​កើតឡើង​នៅ​តាម​តំបន់​ខុសគ្នា​នៃ​ពោះ អាស្រ័យ​ទៅតាម​មូលហេតុ​របស់​វា​ដែរ​។​

​បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈឈឺ​ពោះ មិន​ថា​នៅ​កន្លែង​ណា​ឡើយ ដែល​យូរ​ជាង ២​សប្តាហ៍ គឺ​ដល់ពេល​ដែល​ត្រូវ​ជួប​ពេទ្យ​ព្យាបាល​ហើយ​ដើម្បី​ចៀសផុត​ពី​ការកំណត់​រោគវិនិច្ឆ័យ​ឃើញ​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​នេះ​។ ហេតុផល​ដែល​ត្រូវការ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​គឺ ហើមពោះ​យូរ ក្អួត​ជាប់ រាក​រូស និង​មាន​ឈាម​ក្នុង​លាមក​។​

ការ​ឈឺពោះ​ជា​ការឈឺចាប់​មួយ​ប្រភេទ​កើតឡើង​នៅ​តំបន់​ចន្លោះ​ទ្រូង និង​គ្រលាន​។ ដូច្នេះ​ក្នុង​តំបន់​ពោះ​នេះ​មាន​ទីតាំង​សរីរាង្គ​ក្នុង​ពោះ​ច្រើន​ដែល​អ្នក​អាច​សម្គាល់​ឃើញថា ទំនង​ជា​ឈឺ​ចេញ​ពី​ណា​ដែរ​។

ដើម្បី​សម្គាល់​ដឹង​អំពី​ការឈឺចាប់​តាម​តំបន់​សូម​មើល​រូប​ដូច​ខាងលើ​នេះ​ដោយ​បែក​ចែក​ពោះ​ជា ៩​កន្លែង​៖

  1. ​ជា​កន្លែង​ថង់ទឹកប្រមាត់ អាច​ជា​ដំបៅ​ក្រពះ ឬ​រលាក​លំពែង​
  2. ​ដំបៅ​ក្រពះ ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ក្រពះ​មិន​កិន ការ​រលាក​លំពែង គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ មាន​ក្លិន​នៅ​ចុងដង្ហើម​
  3. ​ដំបៅ​ក្រពះ ដំបៅ​ពោះវៀនតូច ស្ទះផ្លូវ​ទឹកប្រមាត់ រលាក​លំពែង​
  4. ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ រលាក​ផ្លូវទឹក​ម៉ូ​ត្រ ទល់​លាមក មាន​ក្លន​នៅ​ចង្កេះ​
  5. ​រលាក​លំពែង ដំណាកកាល​ដំបូង​នៃ​ការ​រលាក​ខ្នែង​ពោះវៀន ដំបៅ​ក្រពះ មាន​ក្លន​នៅ​រន្ធ​ផ្សិត​
  6. ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ជំងឺ​ពោះវៀនធំ ទល់​លាមក រលាក​ពោះវៀន​
  7. ​ការ​រលាក​នៅ​ខ្នែងពោះវៀន ទល់​លាមក ឈឺចាប់​រោគ​ស្ត្រី មាន​ក្លន​នៅ​គ្រលាន​
  8. ​រលាក​នៅ​ផ្លូវទឹក​ម៉ូ​ត្រ រលាក​ខ្នែងពោះវៀន រលាក​ពោះវៀនធំ ឈឺចាប់​នៅ​អាង​ត្រគាក​អាច​ជា​បញ្ហា​រោគ​ស្ត្រី ជំងឺ​ពោះវៀនធំ​
  9. ​ជំងឺ​ពោះវៀនធំ បញ្ហា​រោគ​ស្ត្រី មាន​ក្លន​នៅ​គ្រលាន​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ homeremediescorner

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play