Flash Sante

​អាការៈ​ញឹកញាប់​នៃ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស ដែល​មនុស្ស​គ្រប់រូប​គួរ​យល់​ដឹង​

​ជំងឺ​រលាក​ក្រពេញ​អា​មី​ដា​ស គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់​លើ​កុមារ​តូចៗ ប៉ុន្តែ​មនុស្ស​ធំ​ក៏មានដែរ​។ យើងទាំងអស់គ្នា​ទំនងជា​ដឹង​ហើយ​ថា ការ​រលាក​ក្រពេញ​អា​មី​ដាស​អាច​បណ្តាល​ឲ្យ​ហើមដ​ល់​កូនកណ្តុ​រដែរ​។ ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ជា​សញ្ញា​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​ក្រពេញ​អា​មី​ដា​ស និង​ពេលណា​ដែល​គួរ​ទៅឲ្យ​ពេទ្យ​ព្យាបាល​?

ឈឺ​បំពង់ករ​
ដោយសារ​តែ​ក្រពេញ​អា​មី​ដាស​ស្ថិតនៅ​បំពង់ករ ដូច្នេះ​បើ​សិន​ជា​វា​រលាក វា​នឹង​ធ្វើឲ្យ​ឈឺ​នៅ​ម្តុំ​នេះ​ដូច​គ្នា​។ ក្រៅពីនេះ អ្នក​អាច​នឹង​មាន​អា​ការៈឈឺ​បំពង់​ក​ជាមួយគ្នា​នឹង​ឈឺ​ត្រចៀក និង​ក​ផងដែរ​។

ពិបាក​លេប​អាហារ​
បើសិន​ជា​កូន​អ្នក​មិន​ញ៉ាំ​អាហា​រសោះ ឬ​ពិបាក​លេប​អាហារ នោះ​វា​គឺជា​រឿង​ដែល​ត្រូវ​បារម្ភ​ហើយ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ក្នុងការ​លេប​អាហារ ព្រមទាំង​ក្តៅខ្លួន​ទៀត អ្នក​អាច​នឹង​មាន​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស​ហើយ ដូច្នេះ​ត្រូវតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​។​

ក្តៅខ្លួន​
ការ​ក្តៅខ្លួន​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​រលាក​ក្នុង​រាងកាយ ហើយ​វា​ក៏​កើតឡើង​ចំពោះ​ការ​រលាក​ក្រពេញ​អា​មី​ដាសដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ក្តៅខ្លួន​ជាប់​មិន​បាត់​វិញ ទោះបីជា​ប្រើ​ថ្នាំ​លេប​ហើយ​ក៏​ដោយ​នោះ បូករួម​ជាម​យ​យ​នឹង​ឈឺបំពង់ករ​ពីរ​ថ្ងៃ​ទៀត​នោះ វា​គួរតែ​ជា​សញ្ញា​ដែល​ត្រូវ​ជួប​ពេទ្យ​ហើយ​។

ឈឺក្បាល​
ការ​រលាក​ក្រពេញ​អា​មី​ដាស​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ក្បាល​បាន​ដែរ ដោយសារ​តែ​ក្តៅខ្លួន​។ មួយវិញទៀត ការ​ដែល​អស់កម្លាំង​នឹង​កើត​មាន​ដោយសារតែ​ញ៉ាំ​អាហារ​មិនបាន​។ ដូច្នេះ បើសិន​ជា​អ្នក​ឈឺក្បាល ហើយ​ឈឺបំពង់ករ​ជាមួយគ្នា​នឹង​ការ​ហើម​កូនកណ្តុរ​នៅ​ករ​ទៀត យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ទៅ​ព្យាបាល​ទៅ​។

ក្អក​
ខណៈពេលដែល​ការ​ឈឺបំពង់ក និង​ក្តៅខ្លួន​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស អ្នក​ប្រហែលជា​អាច​មាន​អា​ការៈក្អក​បន្ថែមទៀត​។ នេះ​ដោយសារ​តែ​ការ​រលាក​អាច​រាលដាល​ដល់​សួត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play