Flash Sante

ចង់​ឆាប់​ជា​ពី​ផ្តាសាយ ត្រូវតែ​គេង​ឲ្យបាន​ច្រើន ចុះបើ​ពិបាក​គេង​គួរ​ធ្វើ​ម៉េច​?

​ការព្យាយាម​គេង​ឲ្យបាន​ច្រើន​ជាមួយនឹង​អាការៈ​ជំងឺ​ផ្តាសាយ​អាចជា​រឿង​មួយ​គួរ​ឲ្យ​អាណិតមែន ព្រោះ​វា​ប្រហែល​ជា​ធ្វើឲ្យ​អ្នក​ពិបាក​ដកដង្ហើម ហើយ​អាច​នឹង​ក្អក​ច្រើនដង​ទៀតផង​។

​យក​ល្អ ដើម្បី​គេង​កាន់តែ​ស្រួល​ក្នុងពេល​ផ្តាសាយ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

  • ​ប្រើប្រាស់​ម៉ាស៊ីន​ផ្តល់​សំណើម​ក្នុង​បន្ទប់​ខណៈពេល​កំពុង​តែ​គេង​
  • ​គេង​កើយ​ក្បាល​ឲ្យ​ខ្ពស់​បន្តិច​
  • ​ចូរ​ដាក់​កំប៉ុង​ដាក់​ក្រដាស​ជូត​មាត់​នៅ​ជិត​ខ្លួន​ដើម្បី​ងាយស្រួល​យក​ប្រើ និង​មិនបាច់​ចំណាយ​ពេល​ងើប​រក​ដើម្បី​ហីស​សម្បោរ​។ ក្រដាស​នេះ​គួរតែ​មាន​ជាតិ​សំណើម​ដែល​អាច​ជួយ​សម្រួល​ដល់​ច្រមុះ​ដែល​កំពុង​រលាក​ដែរ​។
  • ​មុន​ចូល​គេង ចូរ​លាង​ច្រមុះ​ជាមួយនឹង​សេរ៉ូម​ប្រៃ​ផង​
  • ​ចូរ​ប្រើ​ផលិតផល Nasal Strips បិទ​លើ​ច្រមុះ​ដើម្បី​សម្រួល​ដល់​ការដកដង្ហើម​ក្នុងពេល​គេង​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play