Flash Sante

ធ្លាប់​ដែរ​ទេ ឧស្សាហ៍​ផោម​មុន​ពេល​នោម​?

​ការ​ដែល​ចូល​ទៅ​បន្ទាប់​ទឹក​ដើម្បី​នោម​គឺជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ដល់​ពេល​មុន​ចាប់ផ្តើម​បែរជា លេច​ផោម​ទៅវិញ​។ ហើយ​បើសិនជា​អ្នក​កំពុងតែ​ប្រើប្រាស់​បង្គន់​សាធារណៈ អ្នក​ប្រហែលជា​យល់​ថា​ក្លិន​ផោម​របស់​អ្នក​រំខាន​ដល់​អ្នក​ដទៃ​ហើយ និង​យល់​ថា​ខ្លួនឯង​មាន​បញ្ហា​ទៀត​។ មុន​ពេល​អ្នក​យល់ថា​វា​ជា​រឿង​គួរឲ្យខ្លា​ចនោះ ចូរ​ចាំ​ថា ការ​លេច​ផោម​មុន​ពេល​នោម​បែប​នេះ​គឺជា​រឿង​ធម្មតា​សុទ្ធសាថ​។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​កើត​ឡើង​បែប​នេះ​?

​នៅពេល​នោម អ្នក​ពិតជា​បន្ធូរ​សាច់​ដុំ​នៅ​កម្រាល​អាង​ត្រគាក​ហើយ ប៉ុន្តែ​ការ​បន្ធូរ​សាច់ដុំ​បែប​នេះ​មិន​គ្រាន់តែ​ជួយ​ដល់​លំហូរ​ទឹកនោម​ទេ តែ​ក៏​អនុញ្ញាតិ​ឲ្យ​ចុង​ពោះវៀនធំ និង​រន្ធ​គូ​ថធូរ​ដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​វា​ធ្វើឲ្យ​អ្នក​ផោម​បែប​នេះ​ឯង ជា​ពិសេស​ក្រោយពី​ញ៉ាំ​អាហារ​រួច​តែ​ម្តង​។ ជាធម្មតា នៅពេល​អ្នកបង្កើន​សម្ពាធ​ក្នុង​ពោះ​ដើម្បី​នោម វា​ក៏​ដាក់​សម្ពាធ​រុញ​ផោម​ចេញពី​ចុង​ពោះវៀនធំ​ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play