Flash Sante

​តាមពិត​ចេះតែ​ឈឺ​ក្បាល​នៅ​ពេល​ព្រឹក មកពី​មូលហេតុ​ទាំងនេះ​សោះ​!!!

​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ខ្លួន​ជាង​ការ​ងើប​ក្បាល​ពី​កន្ទេល​ហើយ​ឈឺ​ក្បាលខ្ទក់ៗ​នោះទេ​។ ក្រោយ​ពី​ឈឺក្បាល​នៅ​ពេល​ព្រឹក​បែបនេះ រឿង​ដំបូង​គេ​ដែល​អ្នក​បាន​គិត​នោះ គឺ​ដោយសារតែ​ពួក ភួយ ខ្នើយ មិន​ស្អាត​ហើយ​ទើប​ធ្វើឲ្យមាន​បញ្ហា​បែប​នេះ​។ ប៉ុន្តែ​មាន​រឿង​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​អ្នក​ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​នេះ ដែល​អ្នក​គួរតែ​ស្វែងយល់​អំពី​វា​ផង​។

គេង​ច្រើនពេក​
មែន​ហើយ ពេលវេលា​គេង​ដែល​អ្នកត្រូវការ​ក្នុង​មួយ​ថ្ងៃ​នោះ​គឺ ៧ ទៅ​៨​ម៉ោង ប៉ុន្តែ ការ​គេង​ច្រើនជាង ៩​ម៉ោង អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់ពីគេង​មក​ឈឺ​ក្បាល​តែ​ម្តង​។ ការ​គេង​ជ្រុល​អាច​បន្ថយ​កម្រិត​អ័រម៉ូន Serotonin ក្នុង​ខួរក្បាល ដែល​វា​អាច​បន្ថយ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​បង្ក​ការឈឺ​ក្បាល​តែ​ម្តង​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
វា​ជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ​ដែលថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​នៅពេល​យប់​អាច​នាំ​ឲ្យ​ឈឺក្បាល​នៅ​ពេល​ព្រឹក​។ ទោះបីជា​ញ៉ាំ​តិចតួច​ក៏​អាច​ធ្វើឲ្យ​អ្នកខ្សោះ​ជាតិ​ទឹក បន្ថយ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​បង្ក​ការឈឺ​ក្បាល​បាន​ដែរ​។

គេង​តិចពេក​
នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ អ័រម៉ូន​ក្នុង​ខ្លួន​អាច​នឹង​ធ្វើ​ការខុស​ប្រក្រតី​ដែល​ជា​ហេតុ​នាំ​ឲ្យ​ចង្វាក់បេះដូង​កើនឡើង លើស​សម្ពាធ​ឈាម និង​ឈឺក្បាល​។ ចូរ​ចាំ​ថា រាងកាយ​ត្រូវកា​រគេង ៧ ទៅ​៨​ម៉ោង​ទើប​ធ្វើការ​បាន​ធម្មតា​។

អ្នក​កំពុងតែ​បាក់​ទឹកចិត្ត​
ការឈឺ​ក្បាល​ដោយសារ​ការបាក់​ទឹកចិត្ត​អាច​កើតឡើង​គ្រប់ពេលវេលា ប៉ុន្តែ​វា​ក៏​កើតឡើង​ជាពិសេស​នៅ​ពេល​ព្រឹក​ដែរ​។ ការបាក់​ទឹកចិត្ត​អាច​រំខាន​ដល់​ការ​គេង គេង​តិច និង គេង​កាន់តែច្រើន ដែល​វា​សុទ្ធសឹងតែ​ធ្វើឲ្យ​ឈឺក្បាល​នៅ​ពេល​ព្រឹក​បាន​ទាំងអស់​។

ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
នៅ​ពេល​អ្នក​ញ៉ាំ​កាហ្វេ​ច្រើន និង​មិន​បាន​គេង​គ្រប់គ្រាន់ អ្នក​ពិតជា​ភ្ញាក់​ពី​គេង​មក​ឈឺ​ក្បាលខ្ទកៗ​ជាមិនខាន​។ អ្នក​ទំនងជា​អាច​ឈឺក្បាល​ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន​បើសិន​ជា​អ្នក​ជា​មនុស្ស​ញ៉ាំ​កាហ្វេ​ច្រើនៗ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play