សម្រស់

ដំណោះស្រាយខ្លួនឯង សម្រាប់អ្នកមានក្រចកលឿង

មនុស្សស្រីស្រឡាញ់ក្រចកខ្លាំងណាស់។ គេតែងកាត់តម្រឹម លាបពណ៌ និងតុបតែងយ៉ាងស្អាត ដើម្បីបង្កើនសម្រស់ទូទៅរបស់គេ ជាពិសេស នៅពេលមានកម្មវិធីជួបជុំណាមួយ។

ជាការពិត ការលាប ឬការប្រើផលិតផលនានាតុបតែងក្រចក អាចធ្វើឲ្យក្រចកមានបញ្ហា ជាពិសេស គឺការឡើងលឿងតែម្តង។ ការលឿងក្រចកបែបនេះ គឺជាពិតជារឿងគួរឲ្យខ្មាស់អៀនខ្លាំងណាស់ សម្រាប់មនុស្សស្រី។

ខាងក្រោមនេះ គឺជាដំណោះស្រាយងាយ សម្រាប់អ្នកមានបញ្ហាក្រចកលឿង ៖

គ្រឿងផ្សំ ៖
១ ថ្នាំដុសធ្មេញធ្វើឲ្យស
២ ទឹកលាងក្រចក

វិធីធ្វើ ៖
១ លាងសម្អាតក្រចក ដោយទឹកលាងក្រចកឲ្យស្អាត
២ លាបថ្នាំដុសធ្មេញលើក្រចក រួចទុកចោល ១០ ទៅ ១៥ នាទី មុននឹងលាងសម្អាតចេញ
៣ បើមិនទាន់ស្រស់ស្អាត អ្នកអាចធ្វើបែបនេះម្តងទៀតបាន។
អ្នកអាចធ្វើបែបនេះ ពីរដងក្នុងមួយថ្ងៃ រហូតដល់ក្រចករបស់អ្នកសស្អាតវិញ៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play