សម្រស់

បែប​ហ្នឹង​តើ​ស បានជា​ក្បាលពោះ​មិនចេះ​ស្រក​ដូច​គេ​សោះ​!!!

​ការ​ដែល​ដុះ​ខ្លាញ់​ក្បាល​ពោះធំៗ​មិន​ត្រឹមតែ​មាន​ផលវិបាក​ច្រើន​ក្នុងការ​ស្លៀកខោ​ខូវប៊យ​នោះទេ វា​ក៏​នាំឲ្យ​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង​សរសៃឈាម ឬ​ការ​ធាត់​ជ្រុល​ខ្ពស់​ដែរ​។ ចាប់តាំងពី​ខ្លាញ់​នៅ​សរីរាង្គ​ក្នុង​ពោះ​ពិបាក​ក្នុង​ការ​ជម្រុះ ខ្លាញ់​ក្បាលពោះ​ក៏​ជា​អ្វី​ដែល​ត្រូវ​សម្រក​ដែរ​នៅ​ពេល​អ្នក​កំពុងតែ​ព្យាយាម​ចង់បាន​រាង​កាន់តែ​ស្លីម​។ បើសិនជា​ការ​កំណត់រ​បប​អាហារ និង​ការ​ហាត់ប្រាណ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេនោះ វា​ប្រហែលជា​អាច​មាន​ហេតុផល​ផ្សេងៗ​ទៀត​ជា​ដែល​នាំ​ឲ្យ​ខ្លាញ់​ក្បាលពោះ​មិន​ព្រម​ស្រក​។

អ្នក​កំពុងតែ​ញ៉ាំ​ប្រភេទ​ប្រូតេអ៊ីន​ដែល​មិន​ត្រឹមត្រូវ​
ការ​ញ៉ាំ​ប្រូតេអ៊ីន​ជា​ប្រភេទ​សាច់​សុទ្ធ​ដែល​គ្មាន​ខ្លាញ់​អាច​ជួយ​ឲ្យមាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ បង្កើត​សាច់ដុំ និង​បន្ត​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​ទៀត​ទោះបីជា​មិន​បាន​ហាត់ប្រាណ​ក៏ដោយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ប្តូរ​ការ​ញ៉ាំ​សាច់​ក្រហម មក​ញ៉ាំ​សាច់មាន់ ឬ​ត្រី​វិញ​ទៅ​។ បើសិន​ជា​អ្នក​ញ៉ាំ​អាហា​របួស អ្នក​អាច​ជ្រើសរើស​ការ​ញ៉ាំ​សណ្តែក​វិញ​។​

អ្នក​កំពុង​មាន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​
ការប្រើប្រាស់​ថ្នាំ​ជាច្រើន​សុទ្ធតែ​អាច​បង្ក​ជា​ផល​រំខាន​របស់​វា ហើយ​មួយ​ក្នុងចំណោម​នោះ​ក៏​មាន​ការ​ធាត់​ឡើង​ទម្ងន់​ដែរ​។ យ៉ាងណាមិញ ប្រភេទ​ថ្នាំ សរសៃ (Cortisone) សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី ភាគច្រើន​នាំ​ឲ្យ​ឡើង​ទម្ងន់​នៅ​ជុំវិញ​ក្បាលពោះ​តែម្តង​។

អ្នក​កំពុងតែ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើនពេក​
អាហារ​កៃ​ឆ្នៃ​ទោះបីជា​មាន​កាឡូរី​ទាប​ក៏ដោយ ក៏​អាច​មាន​ជាតិ​ប្រៃ និង​ផ្អែម​ខ្ពស់ ដែល​ជាហេតុ​នាំឲ្យមាន​បញ្ហាដ​ល់​ទំហំ​ចង្កេះ​បាន​ទាំងអស់​។ អាហារ​ប្រៃ​នឹង​ធ្វើឲ្យ​ច្រាល​ជាតិ​ទឹក​ក្នុងខ្លួន ជាពិសេស​នៅ​ជុំវិញ​ពោះ ខណៈពេល​ដែល​ជាតិ​ផ្អែម​នឹង​រក្សាទុក​ក្នុង​កោសិកា​ខ្លាញ់​ក្បាលពោះ​ដែរ​។

គេង​មិនបាន​គ្រប់គ្រាន់​
ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​ធាត់​ឡើង​ទម្ងន់ ហើយ​ភាគច្រើន​គឺ​ធាត់​នៅ​ម្តុំ​ក្បាលពោះ​តែម្តង​។ នេះ​ដោយសារតែ​មនុស្ស​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ តែង​ឃ្លាន និង​ញ៉ាំ​អាហារ​ច្រើនៗ​។​

ប្រើ​វិធី​បង្អត់អាហារ​
ចូរ​កុំ​ព្យាយាម​តម​អាហារ តែ​គួ​រញ៉ាំ​អាហារ​តិចៗ​ដែល​ផ្តល់​សុខភាព និង​ច្រើនដង ឬ​ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តងវិញ​ទើប​អាច​កំចាត់​ខ្លាញ់​នៅ​ក្បាលពោះ​បាន​។ អ្វី​ដែល​សំខាន់​នោះ​គឺ ចូរ​កុំ​ព្យាយាម​តម​អាហារ​ពេលព្រឹក​ឲ្យសោះ​។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​ផ្តល់​សុខភាព​នោះ​មានដូចជា ស៊ុត និង​ផ្លែឈើ ព្រោះ​វា​អាច​ជួយ​ឲ្យ​ឆ្អែត​យូរ និង​មាន​កម្លាំង​គ្រប់គ្រាន់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play