សម្រស់

​ពិត​ឬ​ដែលថា គ្រាន់តែ​ញ៉ាំ​បង្គា​ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ​នោះ​?

​បង្គា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​សមុទ្រ​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​និយម​ចូលចិត្ត​ទទួលទាន​។ យ៉ាងណាមិញ បើ​យោង​ទៅតាម World’s Healthiest Foods បានឲ្យដឹងថា បង្គា​មាន​វីតាមីន A, B, និង E​។ ចំពោះ​ជាតិ​រ៉ែ​វិញ​មានដូចជា សេ​ឡេ​ញ៉ូម ផូស្វ័​រ ទង​ដែង អ៊ីយ៉ូត និងស័​ង្គ​។

​អ្វី​ដែល​មិន​គួរឲ្យ​ជឿ​នោះ​គឺថា គ្រាន់តែ​ញ៉ាំ​បង្គា​ក៏​អាច​ជួយ​មនុស្ស​យើង​គ្រប់គ្រង​ទម្ងន់​បានដែរ​។ តាមរយៈ Heal with Food បានឲ្យដឹងថា បង្គា​មាន​ជាតិ​ប្រូតេអ៊ីន ស័ង្គសី វីតាមីន D និង B​។ ជាតិ​ស័ង្គសី​របស់​បង្គា​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Leptin ដែលជា​អ្នក​ជំរុញ​ដល់​ការបង្កើន​ថាមពល​ដល់​រាងកាយ ចំណង់​អាហារ និង​រក្សា​ជាតិ​ខ្លាញ់​។ ដោយសារ​តែ​វា​មិន​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត ដូច្នេះ​អាហារ​មួយ​នេះ​ជា​ជម្រើស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ជាតិ​ខ្លាញ់ និង​ទម្ងន់​។ បង្គា​ក៏​សម្បូរ​ទៅដោយ​ជាតិ​ទឹក និង​ប្រូតេអ៊ីន​ផងដែរ​។ ជាតិ​ទឹក​របស់​វា​ផ្តល់​នូវ​អារម្មណ៍​ញ៉ាំ​ឆ្អែត​បានយូរ ដែល​ជាហេតុ​នាំ​ឲ្យ​បន្ថយ​ភាព​ឃ្លាន​អាហារ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play