Flash Sante

ឧស្សាហ៍​ក្រហាយ​ក្នុង​ដើមទ្រូង គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចម្តេច​ខ្លះ​ក្រៅពី​លេបថ្នាំ​?

​ការ​ក្រហាយ​ដើមទ្រូង​គឺជា​អារម្មណ៍​ឈឺចាប់​ដូច​រលាក​នៅក្នុង​ទ្រូង និង​ក្រោម​ឆ្អឹងជំនី​។ ការឈឺចាប់​នេហ​ច្រើន​តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​គេង ឬ​បត់​ខ្លួន​ចុះ​។ ពេលខ្លះ ការ​ក្រហាយ​ទ្រូង​នេះ​មិនសូវ​មាន​ញឹកញាប់​ទេ ហើយក៏​មិន​មាន​មូលហេតុ​របស់​វា​ដែរ​។ យ៉ាងណាមិញ មនុស្ស​ភាគច្រើន​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​ប្រើ​ថ្នាំ​បំបាត់​ឈឺចាប់​។

​របៀប​រស់នៅ​ដែល​គួរ​ផ្លាស់ប្តូរ​ដើម្បី​បំបាត់​អាការៈ​ក្រហាយដើមទ្រូង​មាន​ដូ​ច​ជា​៖

  • ​រក្សា​ទម្ងន់​ឲ្យ​ស្ថិតនៅកម្រិត​មានសុខ​ភាពល្អ​
  • ​ចៀសវាង​ការ​ស្លៀក​សម្លៀក​បំពាក់​តឹងៗ ដែល​ដាក់​សម្ពាធ​លើ​ពោះ​
  • ​ចៀសវាង​អាហារ​ដែល​ធ្វើឲ្យ​ក្រហាយដើមទ្រូង​
  • ចៀសវាង​ការ​គេង​ភ្លាម​ក្រោយពី​បាយ​រួច​
  • ​ចៀសវាង​ការ​ញ៉ាំ​អាហារ​យឺត​ពេល​
  • ​ចូរ​គេង​កល់​ក្បាល​ឲ្យ​ខ្ពស់​បើសិនជា​ឧស្សាហ៍​ក្រហាយ​ដើមទ្រូង​នៅពេល​យប់ ឬ​ពេល​កំពុងតែ​គេង​
  • ចៀសវាង​ការជក់បារី ព្រោះ​វា​អាច​បន្ថយ​សមត្ថភាព​ខ្ជិប​របស់​សាច់ដុំ​ក្បាលក្រពះ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ mayoclinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play