Flash Sante

​ចេះ​ប៉ុន្មាន​ចំណុច​នេះ ការ​ឈឺចង្កេះ និង​ខ្នង​លែង​ជា​បញ្ហា​ទៀតហើយ​

​ការ​ឈឺចង្កេះ និង​ខ្នង​តែងតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ទូទាំង​ពិភពលោក ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​ព្យាយាម​ស្វែងរក​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​។ ទោះបីជា​យ៉ាងនេះក្តី បើសិន​ជា​អ្នក​មិនទាន់​ចង់​ប្រើ​ថ្នាំ​ទេ យក​ល្អ​គួរតែ​សាកល្បង​វិធី​បំបាត់​ការ​ឈឺចង្កេះ​ដូចខាងក្រោម​នេះ​សិន​ទៅ​៖

  • ​ចូរ​សង្កត់​ត្រង់​កន្លែង​ពិសេស (​មើល​រូប​) នៅត្រង់​ចង្កេះ​នេះ ព្រោះ​ការ​ម៉ាស្សា​នៅ​កន្លែង​នេះ​ក៏​អាច​ជួយ​បំបាត់​ការឈឺចាប់​ជា​បណ្តោះអាសន្ន​ដែរ​។
  • ​ចូរ​សុំឲ្យ​សមាជិក​គ្រួសារ​ណា​ម្នាក់​ម៉ាស្សា​កន្លែង​នេះ​ដោយ​ប្រើ​អាលកុល​។ មុននឹង​ចាប់ផ្តើម​ម៉ាស្សា ចូរ​លាង​សម្អាត​ស្បែក​ឲ្យបាន​ស្អាត​សិន ហើយ​ម៉ាស្សា​ថ្នមៗ​។
  • ​ចំពោះ​ការលើក​ឥ​វ៉ាន់​ធ្ងន់ធ្ងរ​គួរតែ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន ដោយ​ចៀសវាង​ការ​អោន​លើក តែ​ត្រូវ​អង្គុយ​ឲ្យ​ជិត ចាំ​លើក​វិញ​។
  • ​សម្រាប់​ការព្យាបាល យក​ល្អ​គួរតែ​ប្រើ​វិធី​ស្អំ​ទឹ​កក្តៅ និង​ទឹក​ត្រជាក់​រយៈពេល ២០​នាទី​ម្តង​
  • ​ចំពោះ​ការ​គេង​វិញ ពេល​គេង​ផ្ងា គួរតែ​ដាក់​ខ្នើយ​មួយ​នៅក្រោម​ជង្គង់​ផង​ដើម្បី​បំបាត់​ការឈឺ​ខ្នង​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ Brightside.me

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play