សម្រស់

​គន្លឹះ​ងាយៗ ៣​យ៉ាង​ដើម្បី​កំចាត់​ជំងឺ​មុន​

​ការ​ធំធាត់​ក្លាយទៅជា​យុវវ័យ អាច​នឹង​ធ្វើឲ្យ​ពួក​គេ​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​កើតមុន​លើ​ស្បែក​ណាស់ ហេតុដូច្នេះ​ហើយ​ទើប​បានជា​មាន​យុវវ័យ​ជា​ច្រើន​ស្វែងរក​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ដើម្បី​ដោះស្រាយ និង​ប្រើ​ថ្នាំ​ច្រើនៗ​។ យ៉ាងណាមិញ ខ្ញុំ​មាន​គន្លឹះ​ងាយៗ ៣​ប្រភេទ ដែល​អ្នក​គួរតែ​សាកល្បង​មើល​ដែរ​ដើម្បី​កំចាត់​បញ្ហា​មុននេះ​។​

​ចៀសវាង​អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​អាហារ​បង្ក​ការ​រលាក​ផ្សេងៗ​ទៀត​
អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​តែ​បង្ក​ជា​ស្លេស្ម និង​បង្កើន​ការ​រលាក​ច្រើន​ក្នុង​រាងកាយ​។ អាហារ​បង្ក​ស្លេស្ម​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​រន្ធ​ញើស ដែល​ជាហេតុ​នាំ​ឲ្យ​ងាយ​កើតមុន​ណាស់​។ ដូច្នេះ​ចូរ​សាកល្បង​ខ្លួនឯង ចៀសវាង​ការ​ញ៉ាំ​អាហារ​បែបនេះ យ៉ាងហោចណាស់ ៦​សប្តាហ៍​ដើម្បី​មើល​លទ្ធផល​។​

ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ស័ង្គសី​
ជាតិ​ស័ង្គសី​ជួយ​ដល់​ការបំលែង​អ័រម៉ូន Andgrogens ដែល​ជា​អ័រម៉ូន​នាំ​ឲ្យ​កើតមុន​។ ការ​លេបថ្នាំ​បំប៉ន​ជាតិ​ស័ង្គសី​យ៉ាងហោចណាស់ ២៥ ទៅ​៥០​មី​លី​ក្រាម​អាចមាន​ប្រយោជន៍​ក្នុង​ការបំបាត់​បញ្ហា​អ័រម៉ូន​បង្ក​ការ​កើតមុន​បាន​។ ជាតិ​ស័ង្គសី​នេះ​ក៏​មាន​ប្រយោជន៍​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​អាច​បន្ថយ​ចំនួន​បាក់តេរី​ដែល​នាំឲ្យ​កើត​មុនបាន​ដែរ​។​

ញ៉ាំ​ប្រូ​បាយ​អូ​ទិច​ដែល​មាន​គុណភាព​ល្អ​
ស្បែក​មនុស្ស​យើង​គឺជា​ចំណាំងផ្លាត​របស់​ពោះវៀន​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​ពោះវៀន​មិនល្អ ឬ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​មិន​គ្រប់គ្រាន់​ទេ អ្នក​ទំនងជា​អាច​មាន​បញ្ហា​ស្បែក​ច្រើន​ដូចជា ជំងឺ​មុន តា​អក និង​ការ​រលាក​ស្បែក​។ ប្រូ​បាយ​អូទិច​ដែល​មាន​គុណភាព​ល្អនឹ​ង​ល្អ​សម្រាប់​បង្កើន​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន ហើយ​ក៏​ជួយ​ដល់​សុខភាព​ស្បែក​បានដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play