Flash Sante

ប៉ុន្មាន​ចំណុច​នេះ ក៏​អាច​បំបាត់​អា​ការៈឈឺ​ក្បាល​បានដែរ​

​ការឈឺ​ក្បាល ជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ទូទៅ ហើយ​វា​ក៏​មិន​ប្រកាន់​អាយុ ឬ​ភេទ​ដែរ​។ ចំពោះ​មូលហេតុ​របស់​វា​ក៏​មាន​ច្រើន ប៉ុន្តែ​អ្នកជំងឺ​អាច​ដោះស្រាយ​វា​បាន ដោយ​គ្រាន់តែ​ទៅ​ឱសថស្ថាន​ឲ្យគេ​ផ្សំ​ថ្នាំ​ទៅ​គឺ​បាន​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​ភាព​ធុញទ្រាន់​នឹង​ការ​លេបថ្នាំ យក​ល្អ​គួរតែ​ប្រើ​វិធី​ដូចខាងក្រោម​នេះ​វិញ​ក៏​បាន​ដែរ​៖

  • ​ចូ​រគេង ហើយ​យក​ថង់​ទឹកកក​ស្អំ​នៅ​កន្លែង​ក្បាល​ដែល​កំពុងតែ​ឈឺ​នោះ​រយៈពេល ១៥​នាទី​
  • ការ​លាយ​ទឹក​ខ្ទឹមស​មួយ​កំប៉ឹស ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ក៏​អាច​ជួយ​ភ្ញោ​ច​ខួរក្បាល​បន្ថយ​ការឈឺចាប់​បាន​ដែរ​
  • ​ចូរ​ចិ​តដំឡូងបារាំង ២​ចំណិត ហើយ​យកមក​ស្អំ​នៅ​សៀតថ្កា​ប្រហែល ៣០​នាទី​
  • ​ចំពោះតែ​ជី​អង្កាម​ក៏មាន​ប្រសិទ្ធភាព​បន្ធូរ​ភាព​តឹង​របស់​ក្បាល​ដែល​កំពុងតែ​ឈឺ​បានដែ​ឬ​។
  • ​ចូរ​សាកល្បង​វិធី​បន្ធូរ​អារម្មណ៍ និង​ម៉ាស្សា ព្រោះ​វា​ក៏​អាច​បំពាត់​ការឈឺ​ក្បាល​បានដែរ ដោយ​ធ្វើការ​ម៉ាស្សា​ក្បាល​ជារ​វ​ង្វ​ង់​ដោយ​ប្រើ​ចុង​ម្រាមដៃ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ brightside.me

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play