ជំងឺលើសឈាម

ការសិក្សាថ្មីមួយ ៖ ៧០ ភាគរយ ម៉ាស៊ីនវាស់សម្ពាធឈាមនៅផ្ទះ មិនសុក្រិត ឬត្រឹមត្រូវឡើយ

ការសិក្សាមួយបានបង្ហាញថា ឧបករណ៍វាស់សម្ពាធឈាម ដែលអ្នកប្រើនៅផ្ទះដោយខ្លួនឯងជាប្រចាំនោះ ៧០ ភាគរយ គឺបង្ហាញទិន្នន័យមិនត្រឹមត្រូវឡើយ ហើយវានឹងធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើអ្នកជឿជាក់ ឬពឹងផ្អែកទៅលើវាទាំងស្រុង។

ការសិក្សាបានរកឃើញថា ភាគច្រើន ម៉ាស៊ីនវាស់សម្ពាធឈាមទាំងនោះ មានភាពខុសគ្នាដល់ទៅ ៥ ៥ mmHg បើប្រៀបធៀបទៅនឹងឧបករណ៍វាស់សម្ពាធឈាម ដែលគ្រូពេទ្យជំនាញបានប្រើប្រាស់ដោយផ្ទាល់។ 

ការសិក្សាក៏បានរកឃើញផងដែរថា មានករណីដល់ទៅ ៣០ ភាគរយ ដែលវាខុសគ្នាដល់ទៅ ១០ mmHg។

ការសិក្សានេះបានជម្រុឲ្យអ្នកជំងឺទាំងអស់ ត្រូវត្រួតពិនិត្យមើលម៉ាស៊ីនវាស់សម្ពាធឈាមរបស់ខ្លួនឯង រួចផ្ទៀងផ្ទាត់គ្នា ទៅនឹងការវាស់ដោយគ្រូពេទ្យជំនាញរបស់អ្នក។

ការសិក្សានេះត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តប័ត្រព័ត៌មានសុខភាព American Journal of Hypertension ដែលមានអ្នកចូលរួមសាកល្បងធ្វើតេស្ត ចំនួន ៨៥ នាក់ប៉ុណ្ណោះ ដូច្នេះ វាទាមទារការសិក្សាបន្ថែមទៀត ដើម្បីឲ្យកាន់តែច្បាស់លាស់ជាងនេះ៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play