សម្រស់

​ទង្វើ​ទាំងនេះ នឹង​ធ្វើឲ្យ​អ្នកងាយ​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​បំផុត​

​ប្រសិន​ជា​អ្នក​មាន​ទង្វើ​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​គួរតែ​ចៀសឲ្យផុត មិនគួរ​ប្រព្រឹត្ត​ឡើយ​។ វា​ជា​ទង្វើ​ដែល​អាច​ប៉ះពាល់​ដល់​សម្រស់​អ្នក​ជា​ខ្លាំង ដោយ​ធ្វើឲ្យ​មុខ​អ្នក​ពោរពេញ​ដោយ​ស្នាម​អ៊ុច​ខ្មៅ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​មិន​ការពារ​កម្តៅថ្ងៃ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​កើត​មាន​ស្នាម​អ៊ុច​ខ្មៅ​ជាមិនខាន​។​
  2. ​ការ​ចូល​ចិត្ត​ផាត់មុខ​ក្រាស់ៗ ក៏​នាំ​ឲ្យ​អ្នកកើត​ស្នាម​អ៊ុច​ខ្មៅ​ដែរ​។​
  3. ​នៅពេល​ដែល​អ្នកមាន​ទម្លាប់​សម្អាត​មុខ​មិន​ស្អាត យូរ​ទៅ​ស្មា​ម​អ៊ុច​ខ្មៅ​ទាំងនោះ​នឹង​កើត​ឯង​លើ​មុខ​អ្នក​។​
  4. ​ការប្រើ​កុំព្យូទ័រ​យូរ ក៏​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ខាង​លើ​ផង​ដែរ​។​
  5. ​ចំណុច​ចុងក្រោយ គឺ​ការ​មិន​ចូលចិត្ត​ហាត់ប្រាណ​។ វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​សម្រស់​អ្នក​ទេ ថែម​ទាំង​អាច​បំផ្លាយ​សុខភាព​អ្នក​ទៀតផង​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ thehealther.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play