សិច

​ស្ត្រី​ចេះតែមាន​អារម្មណ៍​ឈឺចាប់​ក្នុងពេល​រួមភេទ តាមពិត​មកពី​មូលហេតុ​ទាំងនេះ​សោះ​

​របៀប​នៃ​ការបង្កើត​ភាពស្និទ្ធស្នាល​ទំនងជា​មិន​សូវ​ទទួលបាន​ច្រើន​ដូច​ការរំពឹងទុក​នោះទេ​។ តាមពិតទៅ ស្ត្រី​ជា​ច្រើន​ធ្លាប់មាន​បញ្ហា​មិន​មាន​ផា​សុកភាព មាន​សម្ពាធ ឬ​ឈឺចាប់​ក្នុងពេល​រួមភេទ​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​រឿង​នេះ​មែន យក​ល្អ​គួរតែ​ស្វែងយល់​អំពី​មូលហេតុ​របស់​វា​សិន​ទៅ ទើប​ងាយស្រួល​ក្នុង​ការដោះស្រាយ​។ ខាងក្រោម​នេះ​គឺជា​រឿង មួយចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​ចេះ​តែ​ឧស្សាហ៍​ឈឺចាប់​ក្នុងពេល​រួមភេទ​៖

  • ​ទ្វារមាស​ស្ត្រី​មានការ​រឹង​សាច់ដុំ​ជាប់ ឬ​អាច​និយាយបាន​ថា មានការ​រមួលក្រពើ​ក្នុង​សាច់ដុំ​របស់​ទ្វារមាស ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​
  • ​អ្នក​កំពុងតែ​ស្ត្រេ​ស ហើយ​កាលណា​ស្ត្រេ​ស​បែបនេះ សាច់ដុំ​នៅ​ក្នុង​អាង​ត្រគាក​ច្រើន​តែ​រឹប​តឹង និង​បង្ក​ការឈឺចាប់​បាន​
  • ​អ្នក​កំពុងតែ​មាន​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ផ្លូវទឹក​ម៉ូ​ត្រ និង​ជំងឺ​កាមរោគ​
  • ​ជំងឺ Endometriosis មានន័យ​ថា មាន​វត្តមាន​ជាលិកា​របស់​ស្បូន​លូតលាស់​នៅ​ខាងក្រៅ​ស្បូន ហើយ​កាលណា​មាន​ករណីបែបនេះ វា​តែងតែ​ធ្វើឲ្យ​ស្ត្រី​មាន​ការឈឺចាប់​ខ្លាំង​ក្នុង​ពេល​រួមភេទ​
  • ​ធ្លាប់មាន​បទពិសោធន៍​អាក្រក់​ពី​មុន​មក ដែល​ជាហេតុ​នាំ​ឲ្យ​អ្នក​ចេះ​តែ​ខ្លាច​ការឈឺចាប់​ម្តងទៀត​។​

​ការឈឺចាប់​ក្នុងពេល​រួមភេទ​មិនមែនជា​រឿង​សប្បាយចិត្ត​នឹង​ដោះស្រាយ​នោះ​ទេ ដូច្នេះ​បើ​សិន​ជា​អ្នក​គិតថា​ខ្លួន​អាច​មាន​បញ្ហា​ណាមួយ​ដូចខាងលើ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ការព្យាបាល​ទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play