សិច

ហេតុផល ៥​យ៉ាង​ដែល​បុរស​ត្រូវ​ការយឹន​សឹន​ដើម្បី​សុខភាព​ផ្លូវភេទ​

​ប្រជាជន​ចិន​បាន​ជឿជាក់​លើ​ថាមពល​ព្យាបាល​របួស​របស់​យឹន​សឹន​អស់​រយៈពេល​ជាង ២០០០​ឆ្នាំ​មកហើយ​។ សម្រាប់​ហេតុផល​ល្អៗ ការសិក្សា​ជា​ច្រើន​បាន​រកឃើញថា ឱសថ​បូរាណ​មួយ​នេះ​មាន​ប្រយោជន៍​ក្នុង​ការពង្រឹង​ដល់​មុខងារ​ខួរក្បាល បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្រក​ទម្ងន់​។ វា​ក៏​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាស៊ាំ​ផងដែរ​។

​យឹន​សឹន​ត្រូវបាន​គេ​ស្គាល់​ជា​ពិសេស​ថា ជា​ឱសថ​បូរាណ​ចិន សម្រាប់​ព្យាបាល​បុរស​ដែល​ខ្វះ​ចំណង់​ផ្លូវភេទ​។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដែល​បុរស​ជា​ច្រើន​តែងតែ​ជួបប្រទះ​ដូចជា​៖

បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល និង​ភាព​មាន​ចលនា​របស់​វា​
សារធាតុ​ចម្រាញ​ចេញពី​យឹន​សឹន​ត្រូវបាន​ផ្តល់​ឲ្យ​បុរស​ដែល​មិន​អាច​មាន​កូន​បាន​ទទួលទាន​រាល់ថ្ងៃ​។ រយៈពេល ៣​ខែក្រោយ ចំនួន​មេ​ជីវិត​ឈ្មោល​របស់​គេ​បាន​កើនឡើង​រហូត​ដល់ ៩៣​ភាគរយ ហើយ​ក៏​ជំរុញ​ដល់​ចលនា​របស់​វា​ផងដែរ​។

បង្កើន​ចំណង់​ផ្លូវភេទ​
យឹន​សឹន​ត្រូវបាន​គេ​ប្រើ​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ តាមរយៈ​ការបង្កើន​ចំនួន​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន​។ កាលណា​អ័រម៉ូន​នេះ​មាន​កាន់តែ​តិច ចំណង់​ផ្លូវភេទ​នឹង​លែង​សូវ​មាន​។

ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​
ការសិក្សា​មួយ​បាន​រកឃើញថា យឹន​សឹនក្រហម​របស់​កូរ៉េ បាន​ជួយ​ដល់​បុរស​ដែល​មាន​លិង្គ​មិន​ព្រម​ឡើង​រឹង​បាន​រហូត​ដល់ ៤២​ភាគរយ​ក្នុង​រយៈពេល​តែ ៨​សប្តាហ៍​ប៉ុណ្ណោះ​។ វា​ក៏​ជួយ​ពង្រឹង​ដល់​ភាព​រឹង ការ​ស៊ូ​ក​បញ្ចូល​លិង្គ និង​រក្សា​ភាព​រឹង​នោះ​កាន់តែ​យូរ​ផងដែរ​។

បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​
បុរស​ជា​ច្រើន​បាន​និយាយថា ការប្រើ​ក្រែ​មយឹ​ន​សឹន​លាប​ផ្ទាល់​លើ​ក្រពេញប្រូ​ស្តាត​ពួកគេ ឃើញ​ថា​អាច​ជួយ​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​បាន​។ បើសិនជា​ប្រើ​ផ្សំគ្នា​ជាមួយ​នឹងយឹន​សឹន​ផឹក​តែ​ម្តង​ទៀត​នោះ ក៏​មាន​ប្រយោជន៍​លើ​ការព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម​ដែរ​។ ក្រៅពី​នេះ​យឹន​សឹន​នឹង​ធ្វើឲ្យ​ការបាញ់​ទឹកកាម​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។

បន្ថយ​ស្ត្រេ​ស និង​ការ​អស់កម្លាំង​
រាល់​ការ​ធ្វើ​សកម្មភាព​លើ​គ្រែ​ភាគច្រើន​តែងតែ​ជួប​បញ្ហា​នឹង​ការ​អស់កម្លាំង​ខ្លាំង និង​ស្ត្រេ​សជាប់​។ យឹន​សឹន​ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ភាព​ស្ត្រេ​ស​។ វា​ជួយ​បំបាត់​ការ​ថប់​អារម្មណ៍ ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​បន្ថយ​ការ​អស់កម្លាំង​ថែម​ទៀត​។​

ចូរ​ចាំ​ថា យឹន​សឹន​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត និ​ថ្នាំ​រំលាយ​កំណក​ឈាម​បាន​។ ជាមួយគ្នានេះដែរ ការ​ញ៉ាំ​យឹន​សឹន​មិនគួរណា​ញ៉ាំ​ច្រើនជាង ៣​ខែ​ជាប់​គ្នា​ឡើយ​។ ចំពោះ​កម្រិត​នៃ​ការប្រើប្រាស់ យក​ល្អ​គួរតែ​មាន​ការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ឱសថ​បូរាណ​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play