សម្រស់

​ប្រទាល​កន្ទុយក្រពើ មាន​ប្រយោជន៍​ចំពោះ​សម្រស់​ដល់​ម្លឹង​ផង​

​ស្បែក និយាយ​ចំពោះ​មនុស្ស​ស្រី​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​អាច​កំណត់​សម្រស់​របស់​នារី​បាន​។ នៅពេល​ដែល​ស្បែក​ស្រ​អាប់ វា​នឹង​អាច​បំផ្លាញ​សម្រស់​របស់​មនុស្ស​ស្រី​ម្នាក់​នោះ​យ៉ាង​ងាយ​។ ដូចនេះ ប្រសិន​ជា​អ្នក​ចង់​រក្សា​សម្រស់​អ្នក​ឲ្យបាន​គង់វង្ស អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ​នេះ​បាន​។ វា​ជា​របស់​ដែល​មាន​តម្លៃថោក ថែម​ទាំង​អាច​ជួយ​ធ្វើឲ្យ​អ្នក​ស្អាត​ទៀតផង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ក្នុង​ប្រទាល​កន្ទុយក្រពើ​នេះ មាន​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​ល្អ​ចំពោះ​ស្បែក​ជាខ្លាំង​។ វា​អាច​ជួយ​ធ្វើឲ្យ​ស្បែក​ម៉ត់ និង​ស​។ ម្យ៉ាងទៀត វា​ក៏​អាច​ជួយ​ធ្វើឲ្យ​សក់​អ្នក​ទន់ និង​រលោង​ទៀតផង​។ ជាពិសេស វា​ក៏​អាច​ជួយ​កំចាត់​អង្គែរ​ផងដែរ​។ ក្រៅ​ពី​ជួយ​រក្សា​សម្រស់ វា​ក៏​អាច​ជួយ​សម្លាប់​មេរោគ​ផ្សេងៗ​បាន​។ វា​ក៏​អាច​ជួយ​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​សុខភាព​ល្អ ដំណើរការ​ល្អ​ផង​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina ​
ប្រភព ៖ buzzlife.com.tw

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play