យុវ័យ

បើសិនជា​គាត់​ស្រឡាញ់​រឿង​ទាំងនេះ​ដែល​ជា​របស់​អ្នក​ហើយ គាត់​ពិតជា​ងុប​ងល់​នឹង​អ្នក​ហើយ​

​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ភាព​រ៉ូ​ម៉ែន​ទិច វា​ប្រហែលជា​ពិបាក​ក្នុង​ការ​ស្វែងយល់ថា​មនុស្ស​ប្រុស​ម្នាក់​នោះ​កំពុងតែ​គិត​អ្វី​ចំពោះ​អ្នក​ឲ្យ​ប្រាកដ​ណាស់​។ តើ​គាត់​ពិតជា​ចូលចិត្ត​អ្នក​មែន​ទេ​? តើ​មាន​អ្វី​អាច​ជា​បញ្ហា​កាន់តែ​ធំ​ដែរ​ទេ​? មិន​ខ្វល់​ថា​ចម្លើយ​ជា​អ្វី​ឡើយ បើសិនជា​គាត់​ស្រឡាញ់ ឬ​ចូល​ចិត្ត​នូវ​រឿង​ខាងក្រោម​នេះ​ដែល​ជា​របស់​អ្នកនោះ មានន័យ​ថា​គាត់​កំពុង​តែង​ងុប​ងល់​ស្រឡាញ់​អ្នកហើយ​៖

  • ​អ្នក​ងាយ​នឹង​សើច​នូវ​អ្វី​ដែល​ជា​ភាព​កំប្លែង​របស់គាត់​
  • ​គាត់​ភ្ញាក់ផ្អើល​នូវ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល​
  • ​អារម្មណ៍​នៅ​ពេល​ដែល​អ្នក​ប្រាប់​អំពី​អារម្មណ៍​របស់​អ្នក​ឲ្យ​គាត់​ដឹង​
  • ​ភាព​ចិត្តល្អ និង​ភាព​ជា​ម្តាយ​របស់​អ្នក​ដែល​ធ្វើ​ចំពោះ​ក្មេងៗ​
  • ទំនុកចិត្ត​ដែល​អ្នកមាន​ចំ​ពោះ​ខ្លួនឯង​
  • ​នៅពេល​ដែល​អ្នក​និយាយ​អំពី​អ្វីៗ​ដែល​អ្នក​ស្រឡាញ់​
  • ​របៀប​ដែល​អ្នក​ជឿជាក់ និង​ទុកចិត្ត​លើ​គាត់​
  • ​សមត្ថភាព​របស់​អ្នក​ក្នុង​ការថែរក្សា​គាត់​ពី​ក្បាល​ដល់​ចុង​ជើង​។​

​មានរឿង​ច្រើនណាស់​ដែល​អាច​បញ្ជាក់​ថា​គាត់​ស្រឡាញ់​អ្នក ប៉ុន្តែ​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ​អាច​គ្រប់គ្រាន់​ហើយ​ក្នុង​ការបញ្ជាក់​ថា បុរស​ម្នាក់​នោះ​ង​ប់ង​ល់​ស្រឡាញ់​អ្នកខ្លាំង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play