យុវ័យ

បើសិន​ជា​ប្តី​អ្នក​ធ្វើ​រឿង​ទាំងនេះ​មែន គាត់​ប្រហែលជា​កំពុងតែ​កុហក​អ្នក​ហើយ​

​ការជឿជាក់​គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​ទទួលបាន​ចំណងអាពាហ៍ពិពាហ៍​ដ៏​ល្អ​មួយ ហើយ​អ្នក​និង​ប្តី​គួរតែ​មាន​ភាពស្មោះត្រង់​នឹង​គ្នា​ទៅវិញទៅមក​គ្រប់ពេលវេលា និង​ពេញលេញ​ផង​។ ថ្វី​បើ​រឿង​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ចំណងស្នេហា​ក៏ដោយ តែ​វា​មិនមែន​កើតឡើង​ជាប់​រហូត​នោះ​ទេ​។ យ៉ាងណាមិញ បើសិន​ជា​ប្តី​អ្នកធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​មែន មានន័យ​ថា គាត់​ប្រហែលជា​កំពុងតែ​កុហក​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ហើយ​៖

  1. ​គាត់​មិន​ឆ្លើយ​នូវ​សំណួរ​ដែល​អ្នក​បាន​សួរ​
  2. ​គាត់​តែង​បញ្ចេញ​សម្លេង​ចម្លែក​នៅពេល​និយាយ​ម្តងៗ​
  3. ​គាត់​កំពុងតែ​និយាយ​លាក់បាំង​អ្វីមួយ​ដែល​អ្នក​ចង់​ដឹង​
  4. ​ទឹកមុខ​របស់គាត់​មាន​ការប្រែប្រួល​
  5. ​រឿង​ដែល​គាត់​និយាយ​ចេះ​តែ​មាន​ការប្រែប្រួល ឬ​ផ្លាស់ប្តូរ​សាច់រឿង​ជានិច្ច​
  6. ​គាត់​ចេះតែមាន​អារម្មណ៍​ថា​នៅ​មិន​សុខ​
  7. ​ចេះ​តែ​លាក់​ទូរស័ព្ទ​មិន​ឲ្យ​អ្នក​ឃើញ ឬ​យក​បាន​
  8. ​គាត់​ធ្លាប់​មាន​ប្រវត្ត​លាក់បាំង​អ្នក​ពីមុនមក​

​ការជឿជាក់​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ចំណងអាពាហ៍ពិពាហ៍​ដ៏​ល្អ​មួយ ហើយ​វា​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ការផ្តល់​ភាពស្មោះត្រង់​ចំពោះ​គ្នា​នឹង​គ្នា​។ ពេលខ្លះ​ការ​កុហក​គឺជា​រឿង​ងាយស្រួល​ធ្វើ​ទេ តែ​វា​តែងតែ​ល្អ​ឡើងវិញ​ក្នុង​ការនិយាយ​ពាក្យពិត​ដើម្បី​ចៀសវាង​ជម្លោះ​នានា​៕

​ប្រែ​សម្រួល​៖ Mr. Shuriken
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play