យុវ័យ

អា​ការៈដែល​បញ្ជាក់ថា គាត់​មិន​បាន​ស្រឡាញ់​អ្នក​ពិត​ឡើយ​

​មនុស្ស​ស្រី​តែងតែ​ប្រាថ្នា​ចង់​បាន​បុរស​ម្នាក់​ដែល​នាង​ស្រឡាញ់ ហើយ​បុរស​ម្នាក់​នោះ​ក៏​ស្រឡាញ់​ខ្លួន​ស្មោះត្រង់​ដែរ ប៉ុន្តែ​តើ​ធ្វើ​ម៉េច​ទើប​ដឹងថា បុរស​ម្នាក់​នោះ​គ្រាន់​តេ​ស្រឡាញ់​អ្នកលេងៗ ឬ​ស្រឡាញ់​មិន​ពិតប្រាកដ​ទៅ​? ខាងក្រោម​នេះ​គឺជា​សញ្ញា​ខ្លះៗ ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​នេះ​បាន​៖
1.​    ​គាត់​មិន​ដែល​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ប្រាប់​អ្នក​ឡើយ​
2.​    ​គាត់​នៅ​ជិតស្និទ្ធ​ជាមួយ​អ្នក ក្នុងពេល​ដែល​ចង់​រួមភេទ​ប៉ុណ្ណោះ​
3.​    ​គាត់​នៅ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​សង្សា​រ​ចាស់​គាត់​រហូត​
4.​    ​ពេលខ្លះ អ្នក​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូចជា​មនុស្ស​ចម្លែក​នៅ​ជុំវិញ​ខ្លួន​គាត់​អញ្ចឹង​
5.​    ​គាត់​ស្គាល់​អ្នក​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ ឬ​មិន​ចូល​ចិត្ត​និយាយ​សួរដេញដោល​អ្វី​អំពី​អ្នក​ឡើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភា​ព​៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play