សិច

ហេតុអ្វី​បានជា​បុរស​អស់កម្លាំង​ក្រោយ​ពី​រួមភេទ​ហើយ​?

​ស្ត្រី​តែងតែ​មានបំណង​រៀបចំ​អោយ​មាន​ការ​ថ្នាក់ថ្នម​បន្ថែមទៀត​ក្រោយ​ពី​រួមភេទ​រួច ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ​គឺ​បុរស​ច្រើន​តែ​បោះបង់​ឱកាស​នេះ​ហើយ​ទុកអោយ​ស្ត្រី​នៅ​តែ​ម្នាក់ឯង​ទៅវិញ​។ ស្ត្រី​ភាគច្រើន​យល់ថា វា​គឺជា​សញ្ញា​មួយ​នៃ​ការបាត់បង់​ចំណង់​របស់​បុរស​ក្នុង​ទំនាក់ទំនង​ស្នេហា​។ ប៉ុន្តែ​មាន​ហេតុផល​បែប​ជីវសាស្ត្រ​មួយ​ដែលថា មនុស្ស​ប្រុស​មាន​និន្នាការ​ងងុយដេក​ក្រោយពី​រួមភេទ​រួច​។

​ការ​ដេក​ក្រោយ​ពី​រួមភេទ​រួច​មិន​មែន​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​មាន​ការស្រាវជ្រាវ​មួយ​ដែល​អះអាង​ថា មនុស្ស​ប្រុស​តែងតែ​អស់កម្លាំង និង​ត្រូវការ​ដេក​តែ​ម្តង​ក្រោយ​ពី​រួមភេទ​រួច​។ អ័រម៉ូន និង​សារធាតុ​គីមី​ខុសៗ​គ្នា​ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុង​រាងកាយ​ក្រោយពី​បាញ់​ទឹកកាម​រួច មាន​នាទី​ជម្រុញ​អោយ​ងងុយដេក ព​ញ​រម​ទាំង​បន្ថយ​ឱកាស​ធ្វើអោយ​បុរស​អាច​បន្ត​ទៅ​តង់​ទី​ពីរ​ថែម​ទៀត​។ មាន​សារធាតុ​គីមី និង​អ័រម៉ូន​ច្រើនណាស់​ដែល​ត្រូវ​បាន​បញ្ចេញ​ក្រោយពី​បាញ់​ទឹកកាម​រួច​ដែល​ធ្វើអោយ​បុរស​ងងុយដេក​។​

​ប្រូឡាក់ទី​ន​
​ការសប្បាយ​ខាង​ផ្លូវភេទ​ធ្វើអោយ​បញ្ចេញ​អ័រម៉ូន​មួយ​នេះ សម្រាប់​ជម្រុញ​ឲ្យ​ងងុយដេក​។ បើសិន​ជា​អ្នក​ចង់​ជំនះ​អ័រម៉ូន​មួយ​នេះ អ្នក​គួរតែ​ជ្រើសរើស​ប្រើ​សារធាតុដូ​ប៉ា​មីន​វិញ (Dopamine)​។ ដូ​ប៉ា​មីន​គឺជា​សារធាតុ​បង្កើន​អារម្មណ៍​ព្រមទាំង​ជួយ​បន្ថយ​ប្រសិទ្ធភាព​របស់​ប្រូឡាក់ទី​ន​ក្នុង​រៀងកាយ​ទៀតផង​។

​អុក​ស៊ី​តូ​ស៊ីន​
​អ័រម៉ូន​ស្នេហា​មួយ​នេះ​ក៏​ត្រូវ​បាន​បញ្ចេញ​ដែរ ព្រមទាំង​ជួយ​ឲ្យ​រាងកាយ​សម្រាក​។ វា​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ងងុយដេក​ក្រោយពី​ទទួលបាន​ពិសោធន៍​សប្បាយ​ខាង​ផ្លូវភេទ​រួច​។

​វ៉ា​សូ​ប្រេស​ស៊ីន (Vasopressin)
​អ័រម៉ូន​មួយ​នេះ​ធ្វើអោយ​សរសៃឈាម​តឹង និង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការថែរក្សា​ចរន្ត​ក្នុង​រាងកាយ​ឲ្យមាន​ស្ថេរភាព​។ អ័រម៉ូន​មួយ​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ផ្ទាល់​ក្នុង​ខួរក្បាល និង​មាន​និន្នាការ​ធ្វើឲ្យ​រាងកាយ​សម្រាក​។

​សារធាតុ​បញ្ចូន​សញ្ញា​សរសៃប្រសាទ​៖ Serotonin, Norepinephrine និង Nitric Oxide
​អ័រម៉ូន​ទាំងនេះ​គឺជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​ដ៏​សំខាន់​សម្រាប់​ធ្វើឲ្យ​រាងកាយ​សម្រាក​។ សារធាតុ Nitric Oxide ត្រូវ​បាន​បញ្ចេញ​ទៅក្នុង​លិង្គ​។

​លំ​ហាត់ប្រាណ​លើ​រាងកាយ​
​ជាទូទៅ​ទៅ​បុរស​ប្រើប្រាស់​ថាមពល​របស់​រាងកាយ​ក្នុងពេល​រួមភេទ​ខ្លាំង​ជាង​ស្ត្រី​ទៅទៀត​។ ដូច្នេះ​មនុស្ស​ប្រុស​ខ្លួនឯង​ត្រូវតែ​អស់កម្លាំង​ច្រើន​ជាង​មិន​ខាន​៕

​ប្រែ​សម្រួល​៖ Mr. Shuriken
​ប្រភព​៖ healthmeup

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play