យុវ័យ

បុរស​ប្រភេទ​ណា​ដែល​ស្ត្រី​មិន​គួរ​យក​ធ្វើ​ជា​គូរ​អនាគត​?

​ស្ត្រី​ភាគច្រើន​អាចនិយាយបាន​ថា​ជា​មនុស្ស​រើស​ច្រើន​។ អ្វី​ក៏ដោយ​សុទ្ធតែ​មាន​ការ​ចូល​ចិត្ត និង​មិន​ចូលចិត្ត​។ តាមរយៈ​ការ​ភ្លក់​រស់ជាតិ​ក៏​មាន​ការប្រែប្រួល​ទៅ​តាម​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា​ដែរ​។ ស្ត្រី​តែងតែ​រក្សាបាន​នូវ​ការពិនិត្យ​ខាង​ផ្លូវចិត្ត​ចំពោះ​គុណភាព​ដែល​ពួកគេ​ត្រូវ​ការជ្រើសរើស​គូរ​អនាគត​។ ដូច្នេះ​តើ​បុរស​ប្រភេទ​ណា​ដែល​ពួក​គេ​គួរតែ​កុំ​ជ្រើសរើស​ទៅ​?

​បុរស​គ្មាន​ការងារ​ធ្វើ​
​អតីតកាល​គឺជា​ពេលវេលា​ដែល​ស្ត្រី​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​បុរស​ដោយ​មិន​បានដឹង​អំពី​តុល្យភាព​លុយកាក​របស់​គេ​ផង​។ ក្នុង​រឿង​រ៉ូមី​អូ និង​ជូ​លៀ​របស់​អ្នកនិពន្ធ​សិក​ស្ពៀ (Shakespeare) គឺ​ថា​ពួកគេ​ទាំង​ពីរ​នាក់​ស្រឡាញ់គ្នា​ដោយ​មិន​ខ្វល់​អំពី​ទ្រព្យសម្បត្តិ និង​ឋានៈ​ឡើយ​។ ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ គេ​ដឹងថា ស្នេហា​មិន​អាច​កើតឡើង​ដោយ​ខ្លួនឯង​បាន​ដោយ​គ្មាន​តុល្យភាព​លុយកាក​ដែល​រឹងមាំ​បាន​នោះឡើយ​។

​ប្រៀន​នារី​
​បុរស​ដែល​អត់ឃ្លាន​នឹង​ការ​រួមភេទ​ត្រូវតែ​ចៀសវាង​ជានិច្ច​តែម្តង​។ នេះ​មិនមែន​មានន័យថា ស្ត្រី​ត្រូវ​តែ​រួមភេទ​អោយ​តិចជាង​បុរស​នោះ​ទេ តែ​ចំណុច​ដ៏​សំខាន់​របស់​បុរស​ដែល​អត់ឃ្លាន​នឹង​ការ​រួមភេទ​គឺ​ធ្វើយ៉ាងណា​ចង់តែ​រួមភេទ​តែម្តង​។ មួយវិញទៀត ពួកគេ​ពិតជា​មិន​ខ្វល់​ច្រើន​ទេ​អំពី​អ្វីៗ​ផ្សេងទៀត​។ បុរស​ដែល​ស្រេកឃ្លាន​ការ​រួមភេទ​ត្រូវតែ​និយាយ​ថា​ទេ ព្រោះ​ពួកគេ​តែងតែ​គិត​អំពី​ការ​រួមភេទ​ជាប់​ក្នុង​ចិត្ត​រហូត​។

​បុរស​វ័យក្មេង​ដែល​ប៉ិន​ខឹង​
​សុំ​ទោស​ផង ប៉ុន្តែ​បើសិន​អ្នក​ជា​មនុស្ស​ខឹង​ជាប់​រហូត​តែ​ម្តង អ្នក​ប្រហែលជា​មិន​មាន​ពេលវេលា​ល្អៗ​ជាមួយ​នាង​នោះ​ទេ​។ គ្មាន​ស្រី​ណា​ចូលចិត្ត​ធ្វើខ្លួន​អោយ​គេ​ស្រែក​គំហក​ដាក់​រាល់​ពេល​នោះ​ទេ​។ បើសិន​ជា​បុរស​ម្នាក់​តែងតែ​ខឹង​បែបនេះ វា​នឹង​ធ្វើឲ្យ​បរិយាកាស​នៃ​ជីវិត​គូរ​ស្នេហ៍​ដែល​សប្បាយៗ​រលាយបាត់​អស់​ហើយ​។ តើ​មាន​នរណា​ទៅ​ដែល​ចូល​ចិត្ត​នៅ​ជាមួយ​បុរស​ដែល​គ្មាន​ពន្លឺ​ក្នុង​ចិត្ត​សោះ​អញ្ជឹង​នោះ​? តើ​នរណា​ទៅ​ដែល​មិន​ចូលចិត្ត​ការនិយាយ​សរ​សើរ​ពី​សម្រស់​របស់​ជីវិត​ទៅ​?

​បុរស​ដែល​ក្រ​តោកយ៉ាក​
​ស្ត្រី​មិនគួរណា​យកចិត្តទុកដាក់​ទៅលើ​តម្រូវការ​ខាង​ផ្លូវចិត្ត​របស់​បុរស​ដែល​ក្រ​តោកយ៉ាក​នោះទេ​។ វា​ដូចជា​ការទទួលយ​កកូនប្រុស​មួយ​មក​ចិញ្ចឹម​អញ្ជឹង​។ ហើយ​ស្ត្រី​មិន​ចង់​បាន​កូនប្រុស​ទេ តែ​ជា​បុរស​ម្នាក់​ទៅ​វិញ​ទេ​។ ផ្ទុយទៅវិញ បុរស​ដែល​ក្រីក្រ​បែបនេះ​គឺ​ត្រូវការ​ម្តាយ​ម្នាក់​។ ស្ត្រី​ភាគច្រើន​ចូលចិត្ត​បុរស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ឯករាជ្យ​។​

​បុរស​ឆាប់​រិះគន់​មនុស្ស​
​ស្ត្រី​មិន​ធ្លាប់​ចង់​ត្រូវការ​លោក​ពូ​ម្នាក់​ដែល​ចេះដឹង​ច្រើន ហើយ​តែងតែ​ធ្វើការ​វាយតម្លៃ​ទៅលើ​រឹង​គ្រប់យ៉ាង និង​រិះគន់​មនុស្ស​នោះ​ទេ​។ វា​គឺជា​រឿង​មួយ​គួរ​អោយ​សាំ​ចិត្ត​ណាស់​ក្នុង​ការ​មាន​មនុស្ស​ម្នាក់​ដែល​ចេះ​តែ​រិះគន់​គេ​គ្រប់​រឿង​ទាំងអស់ ហើយ​ជួនកាល​អាចជា​រឿង​មួយ​គួរ​អោយ​ពិបាកចិត្ត​គ្រប់ពេល​ផង​ក៏មាន​៕

 

​ប្រែ​សម្រួល​៖ Mr. Shuriken
​ប្រភព​៖ onlymyhealth

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play