យុវ័យ

ហេតុអ្វី​បានជា​សិច​សំខាន់​ចំពោះ​ទំនាក់ទំនង​ស្នេហា​?

​សិច​អាច​ជា​បទពិសោធន៍​ពោរពេញ​ទៅដោយ​តណ្ហា​កាន់​ច្រើន​នៅ​ពេល​អ្នក​ចែករំលែក​ជាមួយ​ដៃគូ​របស់​អ្នក​។ សិច​ប្រហែលជា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​វា​គឺជា​រឿង​សប្បាយ និង​អស់​សំណើម ប៉ុន្តែ​មាន​រឿង​ច្រើនណាស់​ដែល​វា​អាចធ្វើ​បាន​សម្រាប់​ទំនាក់​ទំនង​របស់​អ្នក​។ ចំពោះ​មនុស្ស​មួយចំនួន សិច​ប្រហែលជា​អោយ​តម្លៃ​វា​ខ្ពស់​ពេក​ហើយ ប៉ុន្តែ​យើង​សូម​ផ្តល់​នូវ​ហេតុផល ៥​យ៉ាង​ដែល​ថា សិច​គឺជា​រឿង​មាន​អត្ថប្រយោជន៍​សម្រាប់​ទំនាក់​ទំនង​ស្នេហា​។

​រក្សា​ទំនាក់ទំនង​
​សិច​គឺជា​បទពិសោធន៍​ពោរពេញ​ទៅដោយ​ភាពស្និទ្ធស្នាល​ដែល​អាច​នាំអោយ​អ្នក​កាន់តែ​មាន​ផាព​ស្និទ្ធស្នាល​ជាមួយ​ដៃគូរ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ធាតុគីមី​ក្នុង​បន្ទប់ដេក​អ្នក​ក៏​អាច​ពង្រឹង​ដល់​ធាតុគីមី​ក្នុង​ទំនាក់ទំនង​ស្នេហា​បានដែរ​។ ទំនាក់ទំនង​ស្នេហា​មួយ​ដែល​គ្មាន​ការ​រួមភេទ​សោះ​អាច​នឹង​ងាយ​ធ្វើ​ឲ្យ​ឈឺចាប់​គ្រប់ពេល ដូច្នេះហើយ​អ្នកត្រូវការ​សិច​ដើម្បីឲ្យ​មានចំហេះ​ភ្លើង​ស្នេហា​កើត​ឡើង​បន្ត​ទៀត​។

​កុំ​អោយ​ស្ត្រេ​សកាន់តែ​ខ្លាំង​
​ជាមួយ​នឹង​របៀប​រស់​នៅ​ជាច្រើន​ដែល​យើង​ជួបប្រទះ ស្ត្រេសបាន​ក្លាយទៅជា​ផ្នែក​មួយ​យ៉ាង​សកម្ម​នៅក្នុង​រឿង​នេះ​។ ដូច្នេះ​វា​ច្រើន​តែ​ធ្វើ​ឲ្យ​រំខាន​ដល់​ទំនាក់ទំនង​អ្នក​ជា​ញឹកញាប់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការស្រាវជ្រាវ​បានឲ្យដឹងថា សិច​ធ្វើអោយ​បញ្ចេញ​សារធាតុ​គីមី​ជួយ​អោយ​អារម្មណ៍ល្អ​ទៅក្នុង​ខួរក្បាល​ដែល​អាច​ជួយ​បន្ថយ​ចំនួន​ស្ត្រេ​ស​។ ចូរ​ងាក​មក​ប្រើ​ពេលវេលា​សម្រាប់​ដុត​រោល​ភ្លើងតណ្ហា​ខាង​ផ្លូវភេទ​ដើម្បី​ពង្រឹង​ដល់​សុភមង្គល និង​ភាពរឹងមាំ​សម្រាប់​ស្នេហា​របស់​អ្នក​វិញ​ទៅ​ជៀស​ជាង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត​។

​រក្សា​នូវ​ភាព​រ៉ូ​ម៉ែន​ទិច​អោយ​នៅ​រស់​រវើក​ដដែល​
​សិច​ប្រហែលជា​មាន​លក្ខណៈ​ដូចគ្នា​នឹង​សកម្មភាព​ផ្លូវកាយ​ដែរ ប៉ុន្តែ​វា​មាន​បង្ហាញ​នូវ​រូបភាព​បែប​ផ្លូវចិត្ត​មួយ​ក្នុង​នោះ​ទៀត​។ វា​ធ្វើអោយ​រាងកាយ​បញ្ចេញ​នូវ​សារធាតុ Oxytocin ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​ស្នេហា​សម្រាប់​ជួយ​ឲ្យមាន​អារម្មណ៍​ថា អ្នកត្រូវការ​សេចក្តីស្រឡាញ់ និង​ជឿជាក់​លើ​ដៃគូ​។

​រក្សា​អ័រម៉ូន​ឲ្យមាន​តុល្យភាព​
​យើង​ធ្លាប់​បញ្ជាក់​រួច​ទៅ​ហើយ​ថា ការ​ដែល​មាន​សកម្មភាព​ផ្លូវភេទ​នឹង​ជួយ​បន្ថយ​ភាព​តានតឹង​បាន ប៉ុន្តែ​ក្រៅពីនេះ​វា​ក៏​ជួយ​រាងកាយ​រក្សា​អ័រម៉ូន​ឲ្យមាន​តុល្យភាព​ដែរ​។ តុល្យភាព​បែប​នេះ​នឹង​ជួយ​បន្ធូរ​បញ្ហា​ខាង​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដូចជា ការបាក់​ទឹកចិត្ត និង​ការ​ថប់​អារម្មណ៍ ព្រមទាំង​បង្កើន​លទ្ធភាព​នៃ​ការ​អាច​មាន​កូន​បាន​ទៀតផង​។

​ជួយ​អោយ​អ្នក​ទាំង​ពីរ​មាន​សុខភាព​ល្អ​
​សិច​ក៏​អាច​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ដែរ​។ សិច​អាចធ្វើអោយ​អ្នក​មាន​ភាពបត់បែន​កាន់តែខ្លាំង​, ដើរតួ​សម្រាប់​រំលាយ​អាហារ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ព្រមទាំង​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ​ទៀតផង​។ រឿង​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក និង​ដៃគូ​មាន​សុខភាព​ល្អ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​អោយ​ទំនាក់ទំនង​មាន​ភាពរស់រវើក​ផងដែរ​៕

​ប្រែ​សម្រួល​៖ Mr. Shuriken
​ប្រភព​៖ onlymyhealth

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play