ជំងឺទឹកនោមផ្អែម

៧​ចំណុច អាច​ការពារ​អ្នក​ពី​ជំងឺ​ទឹកនោម​ផ្អែម​ ​

ប្រសិន​ជា​អ្នក​មិន​ចង់​ប្រទះ​នឹង​ជំងឺ​ទឹកនោម​ផ្អែម អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1.​    ​អ្នក​គួរតែ​ពិសារ​បន្លែ​ឲ្យ​ច្រើនជាងសា​ច់​។​
2.​    ​ប្រសិន​ជា​អ្នក​ធា​ត់ អ្នក​គួរតែ​បញ្ចុះ​ទម្ងន់ ព្រោះ​បើ​ធាត់​ពេក ងាយ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ណាស់​។​
3.​    ​អ្នក​គួរតែ​ដើរ​រាល់​ថ្ងៃ​ឲ្យបាន​៣៥​នាទី ព្រោះ​វា​អាច​បញ្ចុះ​អត្រា​នៃ​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​ចំនួន​៨០%​។​
4.​    ​អ្នក​គួរតែ​បន្ថយ​ញ៉ាំ​អាហារ​បំពង ព្រោះ​អាហារ​ទាំងនេះ អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​។​
5.​    ​អាហារ​ផ្អាប់​ទុក​យូរ ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកងាយ​កើត​ជំងឺ​យ៉ាងខ្លាំង​។​
6.​    ​អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​៦​ម៉ោង​ក្នុង​មួយថ្ងៃ ទើប​អាច​បញ្ចុះ​អត្រា​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​។ ប៉ុន្តែ​បើ​អ្នក​គេង​ហួស​ពី​៨​ម៉ោង វា​នឹង​ធ្វើឲ្យ​អ្នកងាយ​ប្រឈមមុខនឹ​ង​ជំងឺ​ទឹកនោម​ផ្អែម​ទៅវិញ​។​
7.​    ​សម្ពាធ​ក៏​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍ ទើប​អ្នក​មាន​សុខភាព​ល្អ​៕  
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ buzzlife.com.tw ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play