យុវ័យ

​អា​ការៈដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ជ្រើសរើស​សង្សារ​ខុស​ហើយ​

​អ្នក​បាន​ជួប​បុរស ឬ​ស្ត្រី​ម្នាក់​ដែល​គិត​ថា​អស្ចារ្យ និង​ល្អឥតខ្ចោះ​ហើយ​។ អ្នក​ប្រហែលជា​គិតថា​ខ្លួនឯង​មានសំណាង​ដែល​អាច​រកបាន​មនុស្ស​ប្រភេទ​នេះ​។ ប៉ុន្តែ​អ្វី​ដែល​ពិតប្រាកដ​នោះ​គឺថា តើ​រូបរាង​ខាងក្រៅ​ល្អ​ដូច​ចិត្តគំនិត​គេ​ឬ​អត់​? មនុស្ស​ដែល​មើលទៅ​អស្ចារ្យ​ច្រើនតែ​លាកបាំង​ដោយ​ស្រោម​មុខ​ស្រស់ស្អាត ហើយ​ក៏​ជំនាញ​ក្នុង​ការបង្ហាញ​ភាព​អស្ចារ្យ​ដែរ ប៉ុន្តែ​ពួកគេ​ទំនងជា​អាច​ចេញ​កន្ទុយ ឬ​ធ្វើឲ្យមាន​បញ្ហា​ច្រើន​ដល់​អ្នក​បើសិន​ជា​អ្នក​បន្ត​រស់នៅ​ជាមួយ​គេ​រយៈពេល​យូរ​ទៀត​។ កុំ​បាច់​សោកស្តាយ​ឡើយ​នៅពេល​គេ​ព្យាយាម​កេងចំណេញ​ពី​អ្នក និង​បាត់​មុខ​នៅ​ពេល​គេ​ធ្វើ​ការងារ​នោះ​រួច​។

​ខាងក្រោម​នេះ​គឺជា​អា​ការៈដែល​អ្នក​គួរតែ​ស្វែងយល់​អំពី​រឿង​ខាងលើ​ហើយ​ដើម្បី​កុំឲ្យ​យឺត​ពេល​ទាន់​៖
•​    ​គេ​ធ្វើ​ល្អ​តែ​នៅពេល​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​
•​    ​គេ​អាច​នឹង​ធ្វើ​ជា​ចិត្ត​ល្អ និង​យកចិត្តទុកដាក់​តែ​ពេល​ដំបូងៗ​ទេ​
•​    ​អ្នក​មិន​មែន​ជា​មនុស្ស​សំខាន់​សម្រាប់​គេ​រាល់​ថ្ងៃ​ឡើយ​
•​    ​មនុស្ស​ប្រភេទ​នេះ​តែងតែ​អាត្មានិយម​បំផុត​
•​    ​អ្នក​មើល​ឃើញ​តែ​ចំណុច​ល្អ​របស់​គេ ប៉ុន្តែ​គេ​មិន​ដែល​ឲ្យ​តម្លៃ​ចំណុច​ល្អ​អ្នក​ឡើយ
•​    ​គេ​តែងតែ​និយាយ​ច្រើន ប៉ុន្តែ​សន្យា​ខ្យល់​រហូត​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play