ជំងឺលើសឈាម

ញ៉ាំ​ប៉េងប៉ោះ​ច្រើន​ក្នុង​ពេល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​រឿង​ល្អ​!

​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវបាន​គេ​ស្គាល់​ថា ជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​សរសៃឈាម ហើយ​ការបញ្ចូល​ប៉េងប៉ោះ​ក្នុង​របប​អាហារ​ប្រហែលជា​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​នេះ​បាន​ច្រើន​ដែរ​។

​តាម​ការស្រាវជ្រាវ​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Cardiovascular Drugs and Therapy កាលពី​ឆ្នាំ​២០០៩ បានឲ្យដឹងថា ការបញ្ចូល​សារធាតុ​ចម្រាញ​ចេញពី​ផ្លែ​ប៉េងប៉ោះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ជាមួយគ្នា​នឹង​ការប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ACEI, Calcium Channel Blockers និង​ថ្នាំ​បញ្ចុះ​ទឹកនោម​ក្នុង​កម្រិត​ទាប​ទៀត​នោះ ឃើញថា លទ្ធផល​សម្ពាធ​ឈាម​មាន​ការថយចុះ​យ៉ាង​គួរឲ្យកត់សម្គាល់​។

ប៉េងប៉ោះ​ជា​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ Carotenoids ដូចជា Lycopene និង Beta-carotene ដែល​ជា​អង់​ទី​អុកស៊ី​ដង់​ដែល​ខ្លាំងក្លា​។ កាលណា​ញ៉ាំ​វា​កាន់តែ​ច្រើន វា​អាច​ជួយ​កំចាត់​រ៉ាឌីកាល​សេរី និង​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ​បាន​កាន់តែ​ល្អ​។ រឿង​នេះ​ក៏​ជួយ​បន្ថយ​ការ​កើត​ជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម ព្រម​ទាំង​ជំនួយ​ដល់​ការគ្រប់គ្រង​សម្ពាធ​ឈាម​ទៀត​។ វីតាមីន E និង​ប៉ូ​តា​ស្យូម​ក្នុង​ប៉េងប៉ោះ ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការរក្សា​តុល្យភាព​អេឡិចត្រូ​លីត្រ​ក្នុង​រាងកាយ និង​គ្រប់គ្រង​សម្ពាធ​ឈាម​យ៉ាង​ល្អ​។

ដូច្នេះ បើសិន​ជា​អ្នក​កំពុងតែ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ ចូរ​ព្យាយាម​ញ៉ាំ​ប៉េងប៉ោះ​ឲ្យបាន​ច្រើនទៅ​។ យ៉ាងណាមិញ សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោដ​វិញ គួរតែ​ចៀសវាង​ការ​ញ៉ាំ​ប៉េងប៉ោះ ព្រោះ​វា​នឹង​ធ្វើឲ្យ​អាការៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ចំពោះ​ការ​ទទួលទាន​វិញ យើង​អាច​ញ៉ាំ​ទាំង​ឆៅ និង​ឆ្អិត ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play