សិច

ស្រីៗ​ចាំ​ណា​!! កុំ​ធ្វើ​រឿង​ទាំងនេះ​ចំពោះ​ទ្វារមាស​ឲ្យសោះ​ក្រោយ​ពី​រួមភេទ​រួច​

​ការ​រួមភេទ​គឺជា​សកម្មភាព​ភ្ញោ​ចអារ​ម្មណ៍​ស្រើបស្រាល​ដែល​អាច​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​អស់កម្លាំងផ​ង និង​រីករាយ​ផង​ក្នុង​ពេល​តែមួយ​។ ខណៈពេល​ដែល​គ្មាន​អ្វី​អាច​ប្រៀបធៀប​អារម្មណ៍​នៃ​ការរួម​ភេទ​បាន​នោះ តែ​ការពិត​ដែល​យើង​ត្រូវ​ដឹង​ទៀត​នោះ​គឺថា ទ្វារមាស​អាច​កំពុងតែ​រក​ការ​រលាក​ច្រើនណាស់​ហើយ​ក្នុង​ពេល​រួមភេទ​ម្តងៗ​។

​ទ្វា​រមាស និង​ស្បែក​នៅ​ជុំវិញ​នោះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​រួមភេទ ប៉ុន្តែ​ការ​រួមភេទ​នេះ​អាច​ធ្វើឲ្យ​កន្លែង​នេះហើ​មបាន​។ ដូច្នេះ​អ្វី​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​នោះ​គឺថា ត្រូវតែ​ចៀសវាង​សកម្មភាព​ខាង​ក្រោម​នេះ ក្រោយ​ពី​រួមភេទ​រួច​៖

១, ប្រើ​សាប៊ូ​ដើម្បី​លាង​សម្អាត​៖ កាលណា​អ្នក​ធ្វើ​បែប​នេះ វា​នឹង​ធ្វើឲ្យ​ស្បែក​នៅ​ទ្វារមាស​កាន់តែ​រលាក​ថែមទៀត​ដោយសារ​តែ​សារធាតុ​គីមី​ក្នុង​សាប៊ូ ព្រមទាំង​ធ្វើឲ្យ​ស្បែក​ស្ងួត​កាន់តែ​ខ្លាំង​ផង​ដែរ​។

២, គេង​ទាំង​ខោ​ទ្រនាប់​ដែល​សិច​ស៊ី​នោះ​ទៀត​៖ ខោ​ទ្រនាប់​ដែល​សិច​ស៊ី​នេះ​ជា​ប្រភេទ​សាច់​ក្រណាត់​ដែល​ងាយ​ធ្វើឲ្យ​បែកញើស និង​ធ្វើឲ្យ​ស្បែក​ស្ងួត​ខ្លាំងណាស់ ដូច្នេះ បើសិនជា​ស្លៀក​គេង​ទៀត វា​នឹង​ដាក់​សំណើម​ដល់​កន្លែង​នេះ​កាន់តែខ្លាំង ដែល​ជា​ហេតុ​អំណោយផល​ដល់​ការលូតលាស់​បាក់តេរី និង​មេរោគ​ផ្សិត​កាន់តែច្រើន​។​

៣, គេង​ត្រាំ​ទឹក​ដែល​មាន​ពពុះ​សាប៊ូ​៖ វា​ទំនងជា​រឿង​មួយ​រ៉ូ​ម៉ែន​ទិច​ណាស់​ក្នុង​ការបញ្ចប់​ការ​រួមភេទ​ជាមួយ​នឹង​ការ​គេង​ត្រាំ​ទឹក​ដែល​មាន​ពពុះ​សាប៊ូ​ច្រើន ប៉ុន្តែ​វា​ជា​រឿង​ដែល​គួរ​ចៀសវាង​វិញ ព្រោះ​សាប៊ូ​នេះ​អាច​បណ្តាល​ឲ្យ​ហើមដ​ល់​បបេរ​ទ្វារមាស​បន្ថែមទៀតបា​ន​។

៤, ប្រើ​កន្សែង​សើម​ជូត​៖ បើសិនជា​ស្បែក​អ្នក​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ក្លិន ជាតិ​អាលកុល ឬ​ប្រេង​នោះ យក​ល្អ​គួរតែ​កុំ​ប្រើ​កន្សែង​សើម​នេះ​ជូត​សម្អាត​អី​។

៥, មិន​ព្រម​នោម​ចេញ​ក្រោយពី​រួមភេទ​រួច​៖ ការ​នោម​គឺជា​វិធី​បញ្ចេញ​ចោល​បាក់តេរី​ពី​ក្នុង​ទ្វារមាស​តាម​បែប​ធម្មជាតិ ព្រោះថា​ក្នុង​ពេល​រួមភេទ វា​តែងតែ​នាំ​បាក់តេរី​ពី​ខាងក្រៅ​ចូលទៅ​ក្នុង​ទ្វារមាស ដែល​រយៈពេល​យូរៗ​ទៅ​អាច​នឹង​បង្ក​ជា​ការបង្ក​រោគ​នៅ​ប្លោកនោម និង​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ទាំងមូល​ផងដែរ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play