យុវ័យ

​ទម្លាប់​ចម្លែកៗ​របស់​មនុស្ស​ស្រី ដែល​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​សង្សារខ្លួន​ស្អប់​ខ្លាំង​

​តើ​អ្នក​មាន​ដឹង​អំពី​ទម្លាប់​ចម្លែកៗ​របស់​មនុស្ស​ស្រី​ដែល​ធ្វើឲ្យ​សង្សា​ររបស់​ខ្លួន​ស្អប់​ខ្លាំង​ដែរ​ទេ​? បើសិន​ជា​អ្នក​ជា​មនុស្ស​ប្រុស ហើយ​មាន​ស្នេហា​ទៀត​នោះ អ្នក​ប្រាកដជា​ធ្លាប់​ឆ្លងកាត់​ទម្លាប់​ចម្លែកៗ​ជាច្រើន​ដែល​មិត្តស្រី​ខ្លួន​បាន​ធ្វើ​លើ​អ្នក​ហើយ គ្រាន់​តែ​អ្នក​មិន​ដែល​ប្រាប់​ឲ្យ​នាង​ដឹង​ប៉ុណ្ណោះ​។

​ទំនាក់ទំនង​ស្នេហា​អាច​នឹងរង​ភាពរ​កាំរ​កុះ​ច្រើន​គឺ​នៅពេលដែល​មិន​មាន​ការយល់ដឹង និង​យក​យល់​ពី​គ្នា​ទៅវិញទៅមក​។ សម្រាប់​មនុស្ស​ស្រី​គ្រប់រូប បើសិន​ជា​អ្នក​ចង់​ឲ្យ​សង្សា​ររបស់​ខ្លួន​នៅ​ជាមួយ​រហូត ចូរ​ប្រាកដថា​អ្នក​មិន​បាន​អនុវត្ត​ទម្លាប់​ចម្លែកៗ​ខាងក្រោម​នេះ​ដាក់​សង្សារ​ខ្លួន​ឡើយ​។​
1.​    ​តែង​ស្រែក​គំហក​ដាក់​គាត់​នៅ​ទី​សាធារណៈ​
2.​    ​មិន​និយាយ​អំពី​បញ្ហា​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​
3.​    ​នៅតែ​និយាយ​ជាប់​ទោះបីជា​គាត់​កំពុងតែ​រវល់ ឬ​ព្យាយាម​ផ្ចង់អារម្មណ៍​ក៏ដោយ​
4.​    ​ប្រច័ណ្ឌ​មិត្តភក្តិ​ស្រីៗ​របស់​គាត់​ដោយ​គ្មាន​ហេតុផល​
5.​    ​តែង​រំពឹង​រឿង​ច្រើនពេក​ចំពោះ​រូប​គាត់​
6.​    ​ទុក​គាត់​ក្នុងស្ថានភាព​ដែល​ពិបាក​មួយចំនួន​ហើយ​នៅតែ​សួរ​សំណួរ​ដដែលៗ​
7.​    ​ចេះ​តែ​ព្យាយាម​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​ធ្វើ​មិន​កើត​
8.​    ​ចូលចិត្ត​ព្យាយាម​អះអាង​ថា​គាត់​ធ្វើ​មិន​ត្រូវ​ទៅ​តាម​ចិត្ត​ចង់​បាន​របស់​អ្នក​
9.​    ​ចេះ​តែ​មាន​អារម្មណ៍​អសន្តិសុខ​នៅ​ពេល​គាត់​និយាយ​ជាមួយ​ស្រី​ផ្សេង​
10.​    ​មាន​ការរំពឹង​ទុក​ពី​គាត់​ច្រើន​ពេក​
11.​    ​មិន​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​សម្រាប់​គាត់​សោះ​
12.​    ​តែងតែ​សួរ​គាត់​ដដែលៗ​ថា តើ​រាង​ខ្លួនឯង​មើល​ទៅ​ធាត់​ឬ​អត់​?
13.​    ​ចូលចិត្ត​អាន Chat របស់គាត់ នៅ​ពេល​ជជែក​ជាមួយ​មិត្តភក្តិ​ស្និទ្ធស្នាល​ស្រីៗ​របស់គាត់ ហើយ​ចោទ​គាត់​ថា ក្បត់​
14.​    ​តែងតែ​មិន​ព្យាយាម​យល់​នូវ​អ្វី​ដែល​គាត់​ចង់បាន ឬ​គោលបំណង​សំខាន់​របស់​គាត់​
15.​    ​តែងតែ​មាន​ភាព​ទើសទាល់​ជាមួយ​គាត់​ជា​និច្ច​។​

សរុបមក បើសិន​ជា​អ្នក​ទាំង​ពីរ​មាន​ការយល់ដឹង​អំពី​គ្នា​ល្អ​ហើយ ខ្ញុំ​ប្រាកដថា ទម្លាប់​ទាំងអស់​ខាងលើ​ពិតជា​មិន​រំខាន​ដល់​អ្នក​ទាំង​ពីរ​ឡើយ ហើយ​ទោះបីជា​វា​កើត​ឡើង​ក៏ដោយ ក៏​អ្នក​ទាំង​ពីរ​ចេះ​ពី​វិធី​រំងាប់​អារម្មណ៍​គ្នា​ទៅវិញទៅមក​ដែរ​។ ទំនាក់ទំនង​ស្នេហា គឺ​មិន​ដែល​អត់​ឡើយ​នូវ​ការឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​នោះ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ noonecares.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play