យុវ័យ

​តើ​ស្នេហា​សំខាន់​ត្រង់​ណា​ទៅ បានជា​ធ្វើឲ្យ​មនុស្ស​ឆ្គួត​ដោយសារវា​អញ្ចឹង​?

​ស្នេហា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ដើម្បី​អាច​ទទួលបាន​ទំនាក់ទំនង​ដ៏​រ៉ូ​ម៉ែន​ទិច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​កត្តា​ផ្សេងៗ​ទៀត​ច្រើន​ណាស់​ដែល​អាច​ជួយ​ឲ្យ​ទំនាក់ទំនង​ស្នេហា​ទទួលបាន​ភាពសប្បាយ​រីករាយ​រយៈពេល​យូរ​។ អ្នកជំនាញ​បាន​បញ្ជាក់​ឲ្យដឹងថា វា​គឺជា​រឿង​សំខាន់​ត្រង់​ថា ដៃគូ​អ្នក​មាន​សមត្ថភាព​ក្នុង​ការភ្ញោ​ច​ឲ្យ​អ្នក​មាន​ភាព​ភ្លា​ស់វៃ បង្ហាញ​ផ្លូវ​ចិត្ត ផ្លូវ​វិញ្ញាណ និង​ផ្លូវកាយ​។ ខាងក្រោម​នេះ​គឺជា​ទស្សនៈ​សំខាន់ៗ​មួយចំនួន​របស់​ស្នេហា​៖

  • ​ភាពស្មោះត្រង់ និង​ការជឿជាក់​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​។​
  • ​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​គឺ​សេចក្តីស្រឡាញ់​។ អ្នកជំនាញ​បាន​ប្រាប់ថា អ្នក​ដែល​ឈាន​ជើង​ចូលទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​ហើយ​គឺ​គ្រាន់តែ​ឲ្យមានៗ​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ធ្វើឲ្យ​ខ្លួនឯង​សប្បាយចិត្ត​បាន​យូរ​ទេ​។
  • ​ទំនាក់ទំនង​ស្នេហា​មួយ​ត្រូវតែ​មាន​ការជឿជាក់​គ្នា ឧទាហរណ៍ អារម្មណ៍​ថា​មាន​ផា​សុកភាព និង​សុវត្ថិភាព​ជាមួយ​ដៃគូ​។ ចូរ​ជឿជាក់​លើ​ការបង្កើត​នូវ​ពេលវេលា​មួយ​នៅ​ពេល​មនុស្ស​ពីរ​នាក់​បើក​ចិត្ត​ទៅ​រក​គ្នា​ទៅវិញទៅមក​។
  • ​គ្មាន​ទំនាក់ទំនង​ស្នេហា​ណាមួយ​ដែល​មិន​ប្រែប្រួល​នោះទេ ដូច្នេះ​ចូរ​ព្យាយាម​ថែរក្សា​ឲ្យបាន​នូវ​ភាពបត់បែន​កាន់តែ​ច្រើន​ចំពោះ​រឿងនេះ​។ នៅពេល​ដែល​ទំនាក់ទំនង​មាន​ការលូតលាស់​ហើយ ដៃគូ​ទាំង​ពីរ​នាក់​ត្រូវតែ​មាន​ការផ្លាស់ប្តូរ​ទៅ​តាម​គ្នា​។ អ្នកជំនាញ​បាន​ណែនាំ​ថា គូសង្សារ​អាច​នឹង​បញ្ចប់​ស្នេហា​របស់​ពួកគេ​ដោយសារតែ​ពួកគេ​មិន​អាច​ផ្លាស់ប្តូរ​នូវ​អ្វី​ដែល​ជា​តម្រូវការ និង​ការទាមទារ​ថ្មីៗ​ក្នុង​រង្វង់​ស្នេហា​បាន​។
  • ​ការទំនាក់ទំនង​គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត​សម្រាប់​ទំនាក់ទំនង​ស្នេហា​ដ៏​រឹងមាំ​។ ចូរ​ប្រាកដថា អ្នក​បាន​ថែរក្សា​ច្រកទ្វារ​ទំនាក់ទំនង និង​បង្ហាញ​នូវ​អ្វី​ដែល​ជា​អារម្មណ៍​របស់​អ្នក​ឲ្យគេ​បានដឹង​។ ការ​ចៀសវាង​នូវ​បញ្ហា​ជាច្រើន​ដែល​កើតមាន​ក្នុង​ទំនាក់ទំនង​មិន​គ្រាន់តែ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ទេ តែ​វា​ក៏​ជួយ​កុំឲ្យ​មាន​ការឈ្លោះគ្នា​កើត​មាន​ដែរ​។
  • ​គន្លឹះ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​នៃ​ទំនាក់ទំនង​ដ៏​ល្អ​គឺ​ការទុកចិត្ត​គ្នា​។ ដៃគូ​ដែល​ទុកចិត្ត​គ្នា​អាច​មាន​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ខណៈពេល​កំពុង​តែ​ដោះស្រាយ​នូវ​ពេលវេលា​ដែល​ពិបាកៗ​ជាមួយគ្នា​។
  • ​ការ​រួមភេទ​ត្រូវតែ​ជា​រឿង​មួយ​មិន​អាច​មើល​រំលង​បាន​ទេ​នៅពេល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ហើយ​។ ទំនាក់ទំនង​ផ្លូវភេទ​ដ៏​ល្អ​មួយ​អាច​ជួយ​អោយ​អ្នក​ទាំង​ពីរ​សប្បាយចិត្ត​ខណៈពេល​ដែល​កំពុងតែ​ពង្រឹង​ដល់​ចំណងស្នេហា​៕
​ប្រែ​សម្រួល​៖ Mr. Shuriken
​ប្រភព​៖ onlymyhealth

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី20  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play