យុវ័យ

ការរំពឹង​ទុក​ចំពោះ​ស្នេហា ៥​យ៉ាង ដែល​ស្ត្រី​គ្រប់រូប​គួរតែ​លះបង់

​ជាតិ​ជា​មនុស្ស​ស្រី​ភាគច្រើន តែងតែ​សុបិន្ត​ចង់បាន​ព្រះអង្គម្ចាស់​ដែល​មានម​ន្ត​ស្នេហ៍​ធ្វើជា​គូរ​អនាគត​របស់​ខ្លួន ហើយ​អ្នក​ក៏​តែងតែ​ស្តែង​រឿងនេះ​ចេញ​មក​តាម​រយៈ​ការមើល​រឿងភាពយន្ត​ដែរ​។ ពិតណាស់ រឿង​ស្នេហា​ពិតប្រាកដ​មិន​តម្រូវ​ឲ្យ​ដូច​គ្នា​ទាំងស្រុង​នឹង​សាច់រឿង​ក្នុង​ភាពយន្ត​ឡើយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្ស​គ្រប់គ្នា​ដែល​ឈាន​ជើង​ចូលក្នុង​រឿង​ស្នេហា​ហើយ​ច្រើន​តែ​មាន​ការរំពឹង​ទុក​ច្រើន​ចំពោះ​វា​។ វា​គឺជា​រឿង​ធម្មតា​ទេ​ដែល អ្នក​សង្ឃឹម​ថា​សង្សា​ររ​បស់​ខ្លួន​អាច​ផ្តល់​នូវ​អ្វី​ដែល​អ្នក​រំពឹង​ទុក​បាន ប៉ុន្តែ​ការរំពឹងទុក​ខ្លះ​គឺ​អយុត្តិធម៌ និង​មិន​អាច​សម្រេច​បាន​ឡើយ​។ ដូច្នេះ​ដើម្បី​ទទួលបាន​ស្នេហា​ដ៏​រីករាយ និង​សប្បាយ​ចិត្ត ស្ត្រី​គ្រប់​រូប​គប្បី​លះបង់​ការរំពឹង​ទុក​ទាំ​ង ៥​នេះ​ចេញពី​ទំនាក់ទំនង​ស្នេហា​ទៅ​៖
1.​    ​ចំណាយ​ការស្រឡាញ់​របស់​គាត់​ម​កលើ​អ្នក​ឲ្យបាន​ច្រើន​ជា​អ្វីៗ​ទាំងអស់​
2.​    ​ទំនាក់ទំនង​ស្នេហា​ដឹង​តែ​ជា​រឿង​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្ត​ជា​និច្ច​
3.​    ​គាត់​តែងតែ​មិន​អាច​ធ្វើ​ខ្លួន​ជា​ព្រះអង្គម្ចាស់​ដ៏​មាន​មន្ត​ស្នេហ៍​ទាល់តែសោះ​
4.​    ​គាត់​គួរតែ​ចង់​ធ្វើ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់​ធ្វើ​ដែរ​
5.​    ​អ្វីៗ​គ្រប់យ៉ាង​នឹង​ផ្លាស់​ប្តូរ​នៅពេល​យើង​រៀបការ​រួច​។​

បុរស និង​ស្ត្រី​តែងតែ​មាន​ការរំបឹង​ទុក​ផ្សេងៗ​គ្នា​ចំពោះ​ស្នេហា​មួយ តែ​វា​គឺជា​រឿង​មួយ​ធម្មតា​សុទ្ធសាត​។ អ្នក​មិនគួរណា​លះបង់​ការរំពឹង​ទុក​ទាំ​ង​អស់​ចេញពី​ស្នេហា​មួយ​នេះ​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​មាន​ភាពយុត្តិធម៌​ចំពោះ​ម្ខាងៗ​ដែរ ថា​តើ​គេ​អាច​ធ្វើបាន​ឬ​អត់​។ នៅ​ពេល​អ្នក​សិក្សា​អំពី​ការស្រឡាញ់​មនុស្ស​ម្នាក់​ចំពោះ​ភាពខុស​គ្នា និង​ភាព​មិន​ល្អ​ឥតខ្ចោះ អ្នក​ពិតជា​សប្បាយចិត្ត​ក្នុង​ការរស់នៅ​ជាមួយ​គ្នា​រយៈពេល​យូរអង្វែង​មិន​ខាន​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play