យុវ័យ

​សញ្ញា​ទាំងនេះហើយ​បញ្ជាក់ថា គាត់​មិន​ដែល​ឈប់​ស្រឡាញ់​អ្នក​ឡើយ​

​ស្នេហា​ប្រៀប​ដូច​ជា​ការ​ដើម​ដំណាំ​ក្នុង​សួនច្បារ​អញ្ចឹង​។ មានន័យ​ថា អ្នក​មិន​មែន​គ្រាន់តែ​ដាំ​វា​ហើយ អង្គុយ​មើល​វា​ដុះ​ដោយ​មិនបាច់​ចាក់ទឹក​ដាក់​ជី​នោះទេ​។ ស្នេហា​ក៏​អញ្ចឹង​ដែរ​គឺ​ទាមទារ​ឲ្យមាន​ការថែរក្សា តាមរយៈ​សកម្មភាព​នៅ​ខាងក្រៅ និង​មិនមែន​និយាយ​ឲ្យ​រួច​តែ​ពី​មាត់​នោះទេ​។

​យ៉ាងណាមិញ ដើម្បី​ប្រាកដថា បុរស​ដែល​អ្នក​កំពុង​តែ​ស្រឡាញ់​នោះ មិន​ដែល​ឈប់​ស្រឡាញ់​អ្នក យក​ល្អ​គួរតែ​សង្កេត​ឲ្យឃើញ​សញ្ញា​ទាំងអស់​ខាងក្រោម​នេះ​ទៅ​៖

១, គាត់​ច្រៀង​ឲ្យ​អ្នកស្តាប់​៖ ទោះបីជា​គាត់​មិនមែន​ជា​អ្នកចម្រៀង​ក៏ដោយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​គាត់​បាន​ធ្វើឲ្យ​អ្នក​យល់ថា អ្នក​គឺជា​មនុស្ស​ពិសេស​សម្រាប់​គាត់​។

២, គាត់​ថើប​អ្នក​យ៉ាង​ទន់ភ្លន់​៖ បុរស​ដែល​មាន​ភាព​ប្រញ៉ាប់ប្រញាល​ក្នុង​ការ​ថើប វា​មិនមែន​ជា​រឿង​ល្អ​ឡើយ ប៉ុន្តែ​បុរស​ដែល​ចេះ​ថើប​ដោយ​ភាព​ទន់ភ្លន់​វិញ មានន័យ​ថា គាត់​បាន​យកចិត្តទុកដាក់​ទៅលើ​ភាព​ល្អ​របស់​អ្នក និង​មិន​ចង់​ឲ្យ​បាត់បង់​ឡើយ​។​

៣, គាត់​នៅ​តែ​ណាត់​ជួប​អ្នក​ជានិច្ច​៖ មិន​ខ្វល់​ថា​អ្នក​បាន​រស់នៅ​ជាមួយ​គ្នា​យូរ​ប៉ុណ្ណោះ​ឡើយ បើសិនជា​គាត់​នៅ​តែ​ធ្វើការ​ណាត់ជួប​អ្នក​តែ​ពីរ​នាក់​រហូត​នោះ នោះ​ដោយសារតែ​គាត់​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ស្នេហា​មួយ​នេះ​។​

៤, គាត់​ផ្លាស់ប្តូរ​គ្រប់​យ៉ាង​ដោយ​មិនបាច់​អ្នក​សុំ​ឲ្យ​គាត់​ផ្លាស់ប្តូរ​ឡើយ​៖ ខណៈពេល​ដែល​អ្នក​ប្រហែលជា​ស្រឡាញ់​គាត់​ហើយ​នោះ តែ​គាត់​មិនទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ គាត់​នឹង​ចំណាយ​ពេលវេលា​របស់​ខ្លួន​ដើម្បី​ផ្លាស់ប្តូរ​គ្រប់​យ៉ាង​ទាំង​ទម្លាប់ បំណងប្រាថ្នា និង​សកម្មភាព​ទាំងអស់​ដើម្បី​ផ្គាប់ចិត្ត​អ្នក​។

៥, គាត់​ទៅ​ផ្សារ​ជាមួយ​អ្នក​៖ មាន​បុរស​ច្រើន​ណាស់​មិន​ចង់​ដើរ​ផ្សារ​ជាមួយ​មនុស្ស​ស្រី​ទេ ប៉ុន្តែ​បើសិនជា​គាត់​ចង់​ដើរ​ជាមួយ​អ្នក​មែន​នោះ ជាពិសេស​ការដើ​រទិញ​ខោអាវ​រាប់​ម៉ោង មានន័យ​ថា អ្នក​ជា​មនុស្ស​ពិសេស​បំផុត​សម្រាប់​គាត់​ណាស់​ហើយ​។

៦, គ្រប់​ពេល​ដែល​អ្នក​និយាយ គាត់​សម្លឹងមុខ​អ្នក​ជានិច្ច​៖ បើសិនជា​គាត់​មិន​សម្លឹង​មើល​អ្នក​នៅ​ពេល​និយាយ​ទេ គាត់​អាច​នឹង​មាន​បញ្ហា​អ្វី​មួយ​ហើយ ប៉ុន្តែ​បុរស​ដែល​មិន​ចង់​បាត់បង់​អ្នក​គឺ​តែងតែ​សម្លឹង​មើល​អ្នក​ជានិច្ច​គ្រប់​ពេល​ដែល​អ្នក​និយា​យ ដើម្បី​ទទួល​ដឹង​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​និយាយ​។

៧, គាត់​សួរ​សំណួ​របើស​អ្នក​ច្រើន​ជាង​សំនួរ Yes or No៖ បើសិនជា​គាត់​ត្រង់ត្រាប់​អ្វី​ដែល​អ្នក​និយាយ​មែន​នោះ គាត់​ទំនងជា​មាន​រឿង​ជាច្រើន​ដើម្បី​សួរ​អ្នក​វិញ​ដែរ ដោយ​ភាគច្រើន​គឺជា​ការ​សួរ​បែប​សំណួ​របើក ព្រោះ​គាត់​ចង់​ដឹង​អំពី​គំនិត​យោបល់​មនុស្ស​ដែល​គាត់​ស្រឡាញ់​៕

​ប្រែ​សម្រួល​៖ Mr. Shuriken
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី22  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play