ជំងឺមហារីក

បើ​មិន​ចង់​កើត​ជំងឺមហារីក សូម​ធ្វើ​តាម​វិធី​ទាំងនេះ​

​ខ្ញុំ​ដឹង​ថា​អ្នក​ទាំងអស់​គ្នា គ្មាន​នរណា​ម្នាក់​ចង់​កើត​ជំងឺមហារីក​ទេ​។ ជំងឺមហារីក​បានសម្លាប់​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​ជា​រៀងរាល់ឆ្នាំ​។ បើ​អ្នក​មិន​ចង់​កើត​ជំងឺ​មហារីក​ទេ អ្នក​គួរតែ​អនុវត្ត​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដូចខាងក្រោម​នេះ​ដើម្បី​បង្ការ​ជំងឺមហារីក​។
1.​    ​ឈប់​ជក់បារី និង​ចៀសវាង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​
2.​    ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព​របប​អាហារ​៖
    a.​    ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​កៃ​ឆ្នៃ​
    b.​    ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​បន្លែ និង​ខ្លាញ់​ផ្តល់​សុខភាព​
    c.​    ​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​អាច​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​
3.​    ​រក្សា​ទម្ងន់​ឲ្យនៅ​ក្នុង​កម្រិត​ផ្តល់​សុខភាព និង​រស់នៅ​បែប​សកម្ម​ដោយ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៣០​នាទី​ក្នុង​មួយថ្ងៃ​
4.​    ​ការពារ​រាងកាយ​ពី​ពន្លឺព្រះអាទិត្យ​៖
    a.​    ​ពាក់​សម្លៀក​បំពាក់​ជិតៗ ប្រើ​វ៉ែនតា​ការពារ​កម្តៅ​ព្រះអាទិត្យ និង​ពាក់មួក និង​លាប​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ​
    b.​    ​ចៀសវាង​ការប៉ះពាល់​ពន្លឺះ​ព្រះអាទិត្យពី​ម៉ោង ១០​ព្រឹក​ដល់​ម៉ោង ៤​រសៀល​។
    c.​    ​នៅក្នុង​ម្លប់​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​
    d.​    ​ចៀសវាង​ការ​គេង​ក្នុង​តង់​ព្រោះ​ពន្លឺព្រះអាទិត្យ​នៅតែ​អាច​ជ្រាបចូល និង​បង្ក​បញ្ហា​ដល់​ស្បែក​បាន​
5.​    ​ចាក់​វ៉ាក់សាំង​បង្ការ​ការបង្ក​រោគ​ដោយ​វីរុស​ដែល​នាំ​ឲ្យទៅ​ជា​មហា​រីកដូចជា ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង HPV
6.​    ​រួមភេទ​ដោយ​មាន​ការការពារ និង​មិន​ត្រូវ​ប្រើ​ម្ជុរចាក់​ថ្នាំ​រួម​គ្នា​ឡើយ​
7.​    ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ជា​ទៀងទាត់​ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​៕

ដោយ វេ​ជ្ជ. ងួន​ សេ​រ័ត្ន និង ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី24  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play