ជំងឺមហារីក

តើ​ប្រជ្រុយ​ខ្ញុំ​អាច​ក្លាយ​ជា​ជំងឺ​មហារីក​ទេ​?

​មនុស្ស​មាន​ប្រជ្រុយ​ខ្លះ​មាន​ការ​ខ្វាយខ្វល់​ថា​វា​អាច​ជា​ជំងឺមហារីក​ស្បែក​មួយ​ប្រភេទ​។ ប៉ុន្តែ អ្នក​មិន​គួរ​ខ្វាយខ្វល់​ឡើយ ពីព្រោះ​ប្រជុ​យភាគច្រើន​មិនមា​ន​អ្វី​ទាក់ទង​នឹង​មហារីក​ទេ​។​

​មាន​វិធី​មួយចំនួន​ជួយ​អ្នក​ដើម្បី​ពិនិត្យមើល​ថា​តើ​ប្រជ្រុយ​នោះ​អាចជា​ជំងឺមហារីក​ស្បែក​ដែរឬទេ​? ខាងក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​ដែល​ប្រាប់​ថា​អ្នក​គួរតែ​ជួប​ពេទ្យ​ហើយ​ដើម្បី​ទាត់​ចោល​ថា​វា​មិន​មាន​អ្វី​ទាក់ទង​នឹង​ជំងឺ​មហារីក​។​
•​    ​ជា​ប្រជ្រុយ​ដែល​ខុស​គេ​
•​    ​ប្រជ្រុយ​ដែលមាន​គែម​គ្រើម​មិន​ស្មើៗ​
•​    ​ពណ៌​របស់​វា​មាន​ការប្រែប្រួល​ជាពិសេស​ខ្មៅ ត្នោត ក្រហម ស ឬ​ខៀវ​
•​    ​វា​អាច​មាន​ទំហំ​ធំ​ជាង ៦​មី​លី​ម៉ែត្រ​
•​    ​ជា​ប្រជ្រុយ​ដែល​កើតមក​ថ្មី​៕

ដោយ៖ វេជ្ជ. ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play