សិច

ជីវិត​ផ្លូវភេទ​បុរស​នឹង​ខ្លាំង នៅពេល​មាន​របស់​ទាំងបី​នេះ​ជា​របប​អាហារ​

​ផ្លូវភេទ​គឺជា​មុខងារ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់រូប ព្រោះ​វា​អាច​ផ្តល់​នូវ​ភាព​រីករាយ និង​ភាពស្និទ្ធស្នាល​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូរ​បាន​។ ការ​កង្វះ​ចំណង់​ផ្លូវភេទ ភាព​មិន​ឡើង​រឹង​របស់​លិង្គ និង​បញ្ហា​ផ្លូវភេទ​ផ្សេងៗ​ទៀត​អាច​ធ្វើឲ្យ​ជីវិត​ទៅ​ជា​គ្មាន​ភាព​ស្រស់បំព្រង​ឡើយ​។ សម្រាប់​មនុស្ស​ប្រុស យើង​អាច​ប៉ះប៉ូវ​បញ្ហា​នេះ​បាន​តាមរយៈ​ការគ្រប់គ្រង​របប​អាហារ​ឲ្យបាន​ត្រឹមត្រូវ​។

​ខាងក្រោម​នេះ​គឺជា​អាហារ បី​ប្រភេទ ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញថា ផ្តល់​ភាព​កាន់តែ​ខ្លាំងក្លា​ចំពោះ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​៖

សាច់​
ចូរ​បញ្ចូល​សាច់​គ្រប់​ប្រភេទ​ទៅ​ក្នុង​របប​អាហារ​អ្នក ព្រោះ​វា​អាច​ជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន​។ សាច់គោ សាច់មាន់ និង​សាច់ជ្រូក​ផ្ទុក​ទោ​ដោយ​សារធាតុ Carnitine, L-arginine និង​ស័ង្គសី​។ Carnitine និង L-arginine ជា​អាស៊ីតអាមីណេ​ម្យ៉ាង​ដែល​អាច​ពង្រឹង​ដល់​លំហូរ​ឈាម​។ លំហូរ​ឈាម​ដែល​រលូន និង​គ្មាន​ការស្ទះ គឺជា​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​បុរស និង​ស្ត្រី​មាន​ការឆ្លើយតប​ខាង​ផ្លូវភេទ​បាន​យ៉ាង​ល្អ​។ ជីវជាតិ​ពីរ​នេះ​ក៏​អាច​ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​របស់​បុរស​មួយចំនួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។ ជាតិ​ស័ង្គសី​វិញ ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ប៉ុន្តែ​ក៏​ដើរ​តួនាទី​សំខាន់​ចំពោះ​មុខងារ​ផ្លូវភេទ​ដែរ ព្រោះ​ការ​កង្វះ​ជាតិស័​ង្គ​សីនឹង​ធ្វើឲ្យ​លិង្គ​មិន​ឡើងរឹង និង​កង្វះ​អ័រម៉ូន​ភេទ​ប្រុស​ទៀតផង​។

អ័យ​ស្ទើ​
សមាសធាតុ​ផ្តល់​សម្រើប​ផ្លូវភេទ​របស់​អ័យ​ស្ទើ ត្រូវបាន​គេ​រកឃើញ​យូរណាស់​មកហើយ ព្រោះ​វា​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន​។ ការបង្កើន​ការផលិត​អ័រម៉ូន​មួយ​នេះ ត្រូវបានគេទទួលស្គាល់​ថា ជួយ​ពង្រឹង​ភាពខ្លាំង​របស់​ផ្លូវភេទ​បុរស​ភាគច្រើន​។ អ័យ​ស្ទើក៏​ជា​ប្រភពដ៏​ឆ្លាត​វៃនៃជាតិ​ស័ង្គសី​ផង​ដែ​រ​។​

ត្រី​សាល​ម៉ុង​
ត្រី​មួយ​នេះ​មាន​ភាព​ពេញនិយម​ខ្លាំង​ណាស់​ដោយសា​រ​តែ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ យ៉ាងណាមិញ វា​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ដែរ​។ អូ​មេហ្គា​បី ប្រហែល​ជា​ជួយ​បង្ការ​កុំឲ្យ​មាន​កំ​ណកក្នុង​សរសៃឈាម ដែល​ជាហេតុ​នាំ​ឲ្យ​លំហូ​រឈាម​ក្នុង​ខ្លួន​ហូរ​កាន់តែ​ស្រួល​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play