សិច

បុរស​៖ រៀបការ​ជា​ប្តី​ប្រពន្ធហើយ ត្រូវ​ឈប់​ជួយ​ខ្លួនឯង​ហើយ​មែន​ទេ​?

​ការ​រួមភេទ​គឺជា​សកម្មភាព​មួយ​ដែល​មាន​ការចូលរួម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដើម្បី​ផ្តល់​ភាព​សុខ​ស្រួល​។ ចំពោះ​មនុស្ស​ប្រុស គេ​តែងតែ​មាន​ទម្លាប់​ជួយ​ខ្លួនឯង នៅ​ពេល​ពួកគេ​មិនទាន់​មាន​ដៃគូ​រួមភេទ ឬ​ប្រពន្ធ ដើម្បី​រំដោះ​ភាព​តានតឹង​ខាង​ផ្លូវភេទ​ម្តង​ម្កាល​។ ដល់ពេល​ដែល​ខ្លួន​រៀបការ​ជាមួយ​ប្រពន្ធ​ហើយ ភាគច្រើន​ការជួយ​ខ្លួនឯង​មិន​សូវ​កើតឡើង​ទៀត​ទេ ដោយសារតែ​មាន​គ្នា​ជួយ​។
​ការជួយ​ខ្លួនឯង គឺជា​សកម្មភាព​ផ្លូវភេទ​ដ៏​មាន​សុវត្ថិភាព​មួយ ដើម្បី​បញ្ចេញ​សារធាតុ​គីមី​ក្នុង​ខ្លួន ជាពិសេស​បំបាត់​ស្ត្រេ​ស និង​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ​។ ជាមួយគ្នានេះដែរ មាន​ទស្សនៈ​មួយ​និយាយ​ថា បើសិន​ជា​បុរស​មាន​ប្រពន្ធ​រួច​ហើយ គេ​មិនគួរណា​ជួយ​ខ្លួនឯង​ទៀត​ទេ​។ តើ​វា​ជា​រឿង​ដែល​ត្រូវធ្វើ​បែប​នេះ​មែនឬ​?

​ដើម្បី​ឲ្យ​ចម្លើយ​នេះ​កាន់តែ​មាន​ភាព​សុ​ក្រិត​នោះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​ដៃគូ ឬ​ប្រពន្ធ​របស់​ខ្លួន​សិន​ថា​តើ​អ្នក​មាន​អារម្មណ៍ល្អ​ដែរ​ទេ​ចំពោះ​ការជួយ​ខ្លួនឯង​នេះ​។ មាន​ប្តី​ប្រពន្ធ​ខ្លះ​អាច​នឹង​ព្យាយាម​ជួយ​ខ្លួនឯង​នៅ​ទល់មុខ​គ្នា​ក៏មានដែរ​។ ការជួយ​ខ្លួនឯង​មិន​ត្រឹមតែ​អាច​បង្រៀន​អ្នក​អំពី​កន្លែង​សុខ​ស្រួល​របស់​ប្តី​ឬ​ប្រពន្ធ​ទេ តែ​វា​ក៏​អាច​ផ្តល់​ភាព​ច្បាស់លាស់​សម្រាប់​តម្រូវ​ការ​របស់​គ្នា​ផងដែរ​។

មាន​ទស្សនៈ​មួយទៀត​និយាយថា ការជួយ​ខ្លួនឯង​ច្រើនពេក​អាច​ធ្វើឲ្យ​លិង្គ​ខ្សោយ ឬ​មិន​អាច​ឲ្យ​លិ​ង្គឡើង​រឹង​បានយូរ ឬ​មាន​គ្រោះថ្នាក់​ចំពោះ​លិង្គ​បាន​។ ខណៈពេល​ដែល​វា​អាច​ធ្វើឲ្យ​មាន​របួស ឬ​រលាត់ស្បែក​បាន ប៉ុន្តែ​វា​ពិតជា​គ្មាន​អ្វី​គ្រោះថ្នាក់​ឡើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play