ជំងឺមហារីក

បើ​មិន​ចង់​កើត​មហារីក​លំពែង​សូម​ចៀសវាង​រឿង​ទាំងនេះ​

​ខណៈពេល​ដែល​មូលហេតុ​នៃ​មហារីក​លំពែង​មិនទាន់​ដឹង​នៅឡើយ​នោះ វា​ក៏​មាន​កត្តា​ប្រឈម​មុខ​ជាច្រើន​ដែល​នាំ​ឲ្យ​មនុស្ស​ងាយ​នឹង​កើត​ជំងឺ​មហារីក​លំពែង​ដែរ​។​
​បើសិន​ជា​អ្នក​មិន​ចង់​កើត​មហារីក​លំពែង​ទេ អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​ការរស់នៅ​ដោយ​ចៀសវាង​រឿង​ដូច​ខាងក្រោម​នេះ​។​

  • ជក់បារី​
  • ​ធាត់​ជ្រុល​
  • ​មិន​ហាត់ប្រាណ​ទៀងទាត់​
  • ញ៉ាំ​ផ្លែឈើ និង​បន្លែ​តិចតួច​
  • ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើនពេក​
  • ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
  • មាន​ជំងឺ​ទឹកនោម​ផ្អែម​
  • ធ្វើការ​ជាមួយនឹង​ថ្នាំ​សម្លាប់​សត្វល្អិត និង​សារធាតុ​គីមី​
  • មានការ​រលាក​រ៉ាំរ៉ៃ​លើ​លំពែង​
  • ​កំពុងតែ​ខូច​ថ្លើម​
  • ​គ្រួសារ​ធ្លាប់មាន​ជំងឺមហារីក​លំពែង ឬ​ជំងឺ​ហ្សែ​ន​ដែល​ជាប់​ទាក់ទង​នឹង​មហារីក​ប្រភេទ​នេះ​៕​
ដោយ៖ វេជ្ជ. ងួន សេរ័ត្ន
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play