ជំងឺមហារីក

ស្ត្រី​ទាំងឡាយ​បើ​មិន​ចង់​កើត​មហារីក​មាត់ស្បូន សូម​ធ្វើ​តាម​វិធី​នេះ​

​អ្នក​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់ស្បូន​បាន​តាមរយៈ​ការកាត់បន្ថយ​ការឆ្លង​វីរុស HPV​។ បើសិន​ជា​អ្នក​អាយុ​ពី ៩ ទៅ​២៦​ឆ្នាំ អ្នក​អាច​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស HPV បាន​។

​ខណៈពេល​ដែល​វ៉ាក់សាំង​ប្រភេទ​នេះ​មាន​ច្រើន​ខុសៗ​គ្នា តែ​វា​សុទ្ធ​តែ​អាច​ការពារ​វីរុស HPV ប្រភេទ ១៦ និង ១៨​ទាំងអស់​។ វ៉ាក់សាំង​ខ្លះ​នឹង​ផ្តល់​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ប្រភេទ​វីរុស HPV កាន់តែច្រើន​។ យក​ល្អ​គួរតែ​ចាក់​វ៉ាក់សាំង​សិន​មុន​នឹង​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​។

មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​បង្ការ​មហារីក​មាត់ស្បូន​ដែរ​នោះ​មានដូចជា​៖
•​    ​ធ្វើតេស្ត Pap Smear ជា​ទម្លាប់ និង​មាន​ការណែនាំ​ពី​គ្រូពេទ្យ​
•​    ​រួមភេទ​ដោយមាន​សុវត្ថិភាព​តាមរយៈ​ការប្រើ​ស្រោមអនាម័យ​
•​    ​កុំ​ជក់បារី​៕

ដោយ៖ វេជ្ជ. ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play