សុខភាពបុរស

អាការៈ​ទាំងនេះ​ហើយ​បញ្ជា​ក់​ថា ពងស្វាស​កំពុងតែ​រង​ការ​រលាក​

​ជាធម្មតា ជំងឺ​រលាក​ពងស្វាស​តែង​កើត​ឡើង​តែ​លើ​មនុស្ស​ប្រុស​ប៉ុណ្ណោះ ហើយ​មូលហេតុ​របស់​វា​អាច​បណ្តាលមកពី​បាក់តេរី ឬ​វីរុស​។ យ៉ាងណាមិញ បើសិនជា​វា​រង​ការ​រលាក​មែន គឺ​រលាក​ទាំងពីរ​ក្នុងពេល​តែមួយ​តែម្តង​។ ប៉ុន្តែ​រោគសញ្ញា​របស់​វា​ច្រើន​តែ​កើត​ឡើង​លើ​ពងស្វាស​តែ​ម្ខាង​ទេ​។ ការ​រលាក​ពងស្វាស​ក៏​មាន​ជាប់ទាក់ទង​នឹង​ការបង្ក​រោគ​ដោយ​វីរុស​បង្ក​ជំងឺ​ស្រ​ឡា​ទែន​។​

​ការឈឺចាប់​នៅ​ពងស្វាស និង​គ្រលាន​គឺជា​អាការៈ​ដំបូង​គេនៃការ​រលាក​ពងស្វាស​ហើយ​។ ក្រៅពី​នេះ​អ្នក​អាច​នឹង​មាន​អា​ការៈបន្ថែម​ទៀត​ដូចជា​៖
•​    ​ហើម​តឹង​ក្នុង​ពងស្វាស​
•​    ​នោម​ឈឺ​
•​    ​ឈឺចាប់​ខ្លាំង​ក្នុងពេល​បាញ់​ទឹកកាម​
•​    ​មាន​ឈាម​ក្នុង​ទឹកកាម​
•​    ​ហូរ​ទឹករំអិល​មិនធម្មតា​ចេញពី​បង្ហួរ​នោម​
•​    ​ក្រពេញប្រូ​ស្តា​តរីក​ធំ​
•​    ​ហើម​កូនកណ្តុរ​ក្នុង​តំបន់​គ្រលា​ន​
•​    ​ក្តៅខ្លួន​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ការ​រលាក​ព​ង​ស្វាស​បង្កឡើង​ដោយ​វីរុស គឺ​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ ប៉ុន្តែ​ជំងឺ​នេះ​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​។ ស្របពេល​ជាមួយគ្នានេះ​ដែរ អ្នក​គួរតែ​អាច​ប្រើ​វិធី​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​របស់​វា​ហើយ​។ ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ស្អំ​ទឹកកក និង​លើក​ពងស្វាស​ឲ្យ​ខ្ពស់​បន្តិច សុទ្ធតែ​ជា​រឿង​ដែល​ជួយ​ឲ្យ​អ្នក​កាន់តែ​មាន​ផាសុក​ភាព​ថែមទៀត​។

ការ​រលាក​ពងស្វាស​បង្កឡើង​ដោយ​បាក់តេរី​អាចព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំង​ការ​រលាក និង​ស្អំ​ទឹកកក​។ បើ​យើង​មិន​ខ្វល់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​រលាក​នោះ ការ​ជាសះស្បើយ​ពី​ជំងឺ​នេះ​អាច​នឹង​ត្រូវការ​ពេល​ច្រើន​សប្តាហ៍​ឯណោះ​។

ចូរ​កុំ​ភ្លេច​តម​សកម្មភាព​រួម​ភេទ និង​លើ​ក​របស់​ធ្ងន់ៗ​ផង​ខណៈពេល​ពងស្វាស​រលាក​។ បើសិន​ជា​អ្នក​មាន​ជំងឺ​កាមរោគ ដៃគូ​រួមភេទ​ក៏​ត្រូវតែ​ទទួលយក​ការព្យាបាល​ដូចគ្នា​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play